• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួប សន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការគណៈបក្សសកម្មភាពប្រជាជន នាយករដ្ឋមន្ត្រីសិង្ហបុរី

នារសៀលថ្ងៃទី២០ ខែធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការគណៈបក្សបក្សសកម្មភាពប្រជាជន (PAP) នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong។
អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការគណៈបក្សបក្សសកម្មភាពប្រជាជន (PAP) នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរីឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្សតូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរបង្កើនការជឿទុកចិត្តខាងនយោបាយ; ជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណៈបក្សសកម្មភាពប្រជាជន; ជឿជាក់ថា ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីកសាងយុទ្ធសាស្ត្រ និងផែនការសហប្រតិបត្តិការលើវិស័យដូចជា ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ វិស័យការពារជាតិ សន្តិសុខ ហិរញ្ញវត្ថុ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន...។

ចំណែកឯនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានឯកភាពជាមួយនឹងការវាយតម្លៃ និងយោបល់របស់លោកអគ្គលេខាបក្ស ស្តីពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោកបានមានប្រសាសន៍ថា អាជីវកម្មសិង្ហបុរីចង់បង្កើនការវិនិយោគ និងសកម្មភាពធុរកិច្ចនៅវៀតណាម ជាពិសេសលើវិស័យថ្មីៗដូចជា ថាមពលកកើតឡើងវិញ ឥណទានកាបូន បច្ចេកវិទ្យាខ្ពស់ ជាដើម។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រឹងការសម្របសម្រួលក្នុងអាស៊ាន ក៏ដូចជាវេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ជាក់ស្តែងគឺ ទំហំនាំចេញសម្រេចបាន ៣៨៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៤,៥% ខណៈដែលទំហំនាំចូលសម្រេចបានប្រមាណ ៣៦១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៣%។

Top