• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា

ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមទាំងជំរុញនិងសម្រួលកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ និងបង្កើនសកម្មភាពទៅវិញទៅមករបស់ប្រជាជននៅតាមតំបន់ព្រំដែន។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច  ហ៊ុន សែន (រូបថត៖ ថោង ញ៉ែត/TTXVN)

នាថ្ងៃទី ១ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលគណៈ ប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីចូលរួមអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តពង្រឹងទំនុកចិត្តនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ តភ្ជាប់ថ្នាក់ដឹកនាំគ្រប់ជំនាន់ តភ្ជាប់បណ្តាជំនាន់យុវជន និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ; ផ្លាស់ប្តូរយ៉ាងសកម្ម និងបង្ហើយយ៉ាងឆាប់ៗ ចំនួន ១៦% នៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោក;  រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន និងទប់ស្កាត់បទល្មើសឆ្លងដែន ...។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមទាំងជំរុញនិងសម្រួលកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ និងបង្កើនសកម្មភាពទៅវិញទៅមករបស់ប្រជាជននៅតាមតំបន់ព្រំដែន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top