• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋចិនលោក Xi Jinping ជួបពិភាក្សាជាមួយមេដឹកនាំ ស.ប.ប.កូរ៉េ លោក Kim Jong Un

កិច្ចពិភាក្សារវាងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ជាមួយអគ្គលេខាបក្សពលករកូរ៉េ ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong Un បានប្រព្រឹត្តិទៅនាថ្ងៃទី ៤ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីខួបលើកទី ៨០ ទិវាជ័យជំនះលើហ្វាស៊ីសនិយមនៅទីក្រុងប៉េកាំង។

ប្រធានរដ្ឋចិន លោក Xi Jinping ទទួលជួបមេដឹកនាំ ស.ប.ប.កូរ៉េ លោក Kim Jong Un នៅថ្ងៃទី៤ ខែកញ្ញា។ រូបភាព៖ ស៊ីនហួ

នេះគឺជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរក្នុង រយៈពេលជាង ៦ ឆ្នាំ ចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋចិនទៅ ស.ប.ប.កូរ៉េ កាលពីចុងខែមិថុនា ឆ្នាំ ២០១៩។

ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា បក្ស និងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង ចិននិង ស.ប.ប.កូរ៉េ ហើយបានត្រៀមខ្លួនរក្សា ពង្រឹង និងអភិវឌ្ឍឲ្យបានល្អនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គោលជំហរនេះនឹងមិនផ្លាស់ប្តូរឡើយ បើទោះបីជាស្ថានភាពអន្តរជាតិមានការផ្លាស់ប្តូរក៏ដោយ។ លោក Xi Jinping ក៏បានឲ្យដឹងថា ប្រទេសចិនបានត្រៀមខ្លួនបង្កើនការផ្លាស់ប្តូរជាន់ខ្ពស់ និងទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយ ស.ប.ប.កូរ៉េ ដោយធ្វើឲ្យស៊ីជម្រៅថែមទៀតការយល់ដឹងគ្នាទៅវិញទៅមក និងចំណងមិត្តភាព រឹតបន្តឹងទំនាក់ទំនងនៅគ្រប់កម្រិត និងអនុវត្តកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា "ប្រទេសចិន និង ស.ប.ប.កូរ៉េចាំបាច់ត្រូវពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ និងការពារផលប្រយោជន៍រួមក្នុងកិច្ចការអន្តរជាតិ និងតំបន់"។ ទាក់ទងនឹងបញ្ហាឧបទ្វីបកូរ៉េ លោកប្រធានរដ្ឋ Xi Jinping បានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈបន្តពង្រឹងការសម្របសម្រួលជាមួយ ស.ប.ប.កូរ៉េ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមអំពាវនាវឱ្យនាំសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមានក្នុងពេលឆាប់ៗ

វៀតណាមអំពាវនាវឱ្យនាំសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមានក្នុងពេលឆាប់ៗ

ថ្លែងនៅកិច្ចប្រជុំនេះ អគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងជាថ្មីនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ក្នុងការរំសាយអាវុធ ប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ព្រមទាំងធានាសិទ្ធិ នៃប្រទេសនានាក្នុងការប្រើប្រាស់ថាមពលបរមាណូក្នុងគោលដៅសន្តិភាព។

Top