• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចុះពិនិត្យប្រតិបត្តិការប្រព័ន្ធនយោបាយនៅឃុំ Si Pa Phin (ខេត្ត Dien Bien)

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាបក្ស លោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានចុះពិនិត្យប្រតិបត្តិការប្រព័ន្ធ នយោ បាយនៅឃុំ Si Pa Phin ដែលជាឃុំព្រំដែនជួបការលំបាកជាច្រើនក្នុងខេត្ត Dien Bien។
លោកអគ្គលេខាបក្ស អញ្ជើញពិនិត្យមជ្ឈមណ្ឌលសេវាសាធារណៈឃុំ Si Pa Phin

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែង ដោយផ្ទាល់នៅមជ្ឈមណ្ឌលសេវាសាធារណៈរបស់ឃុំ លោកអគ្គលេខាបក្ស តូ ឡឹម បានគូសបញ្ជាក់ថា ការ ផ្តោតសំខាន់នៃសកម្មភាពរបស់រដ្ឋាភិបាលថ្នាក់ឃុំ មិនមែនត្រឹមតែជាសកម្មភាពរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខនៅពេលដែលអាជ្ញាជរមូលដ្ឋាន តាងនាមរដ្ឋអនុវត្តគោលនយោបាយរបស់បក្សចំពោះប្រជាជន និងបង្កើតលក្ខខណ្ឌលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ភារកិច្ចបន្ទាប់របស់យើងគឺបន្តបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាជនមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងវិបុលភាព ហើយបន្តអនុវត្តសេចក្តីសម្រេច របស់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន”។

ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្សបានស្នើថា ទន្ទឹមនឹងការធានាការអនុវត្តដំណោះស្រាយរបស់មជ្ឈឹមនិងខេត្ត ស្តីពីការធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារជាតិ និងសន្តិសុខក្នុងតំបន់ អាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់អនុវត្តដំណោះស្រាយកាត់បន្ថយភាពក្រីក្រ ថែរក្សាជីវភាពរបស់ជនជាតិភាគតិច និងប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ជាពិសេសយកចិត្តទុកដាក់លើវិស័យកាត់បន្ថយភាពអត់ឃ្លាន ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាល និងជីវភាពខាងស្មារតីរបស់បងប្អូនប្រជាជន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top