• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម ដឹកនាំកិច្ចប្រជុំលើកទី ៤ អនុគណៈកម្មការបុគ្គលិកនៃមហាសន្និបាតបក្សលើកទី ១៤

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ក្នុងទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស តូ ឡឹម អនុគណៈកម្មការបុគ្គលិកនៃមហាសន្និបាតបក្សលើកទី ១៤ បានបើកកិច្ចប្រជុំលើកទី ៤ ដើម្បីពិចារណាលើខ្លឹមសារធ្វើវិសោធនកម្មនិងបំពេញបន្ថែមមួយចំនួន លើ សេចក្តីព្រាងទិសដៅការងារសម្រាប់មហាសន្និ បាត បក្សលើកទី ១៤។
អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានអនុគណៈកម្មការបុគ្គលិកនៃមហាសន្និបាតបក្សលើកទី១៤ (រូបថត៖ An Dang/TTXVN)

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា គោលដៅចុងក្រោយគឺកសាងសមូហភាពនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាធិការ ... ពិតជាគំរូប្រកបដោយសមត្ថភាពនិងកិត្យានុភាព; សាមគ្គីភាព ឯកភាព កិច្ចខិតខំប្រឹងប្រែងរួមគ្នា ឯកភាពគ្នា ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត អនុវត្តន៍យ៉ាងល្អនូវបេសកកម្មនិងតួនាទីដឹកនាំរបស់បក្ស ចំពោះប្រទេសជាតិក្នុងយុគសម័យថ្មី; រួមចំណែកនាំមកនូវភាពរុងរឿង និងសុភមង្គលដល់ប្រជាជន។

លោកអគ្គលេខាបក្សបានឲ្យដឹងថា អនុគណៈកម្មការបុគ្គលិកបានឯកភាពជាស្ថាពរចំពោះរបាយការណ៍ សំណើរនិងសេចក្តីព្រាងទិសដៅការងារបុគ្គលិកនៃមហាសន្និបាតបក្សលើកទី១៤; ក្នុងនោះ បានតំរង់ទិសទាំងបរិមាណ និងរចនាសម្ព័ន្ធនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយនិងគណៈលេខាអាណត្តិទី ១៤; ធានាភាពសមកាលកម្មនិងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាអាណត្តិទី ១៣ ស្តីពីការរៀបចំនិងបង្រួមក្បាលម៉ាស៊ីនដឹកនាំនៃបណ្តាស្ថាប័ន អង្គភាព និងមូលដ្ឋានក្នុងប្រព័ន្ធនយោបាយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កម្ពុជា និង​ថៃ គ្រោងនឹង​​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

កម្ពុជា និង​ថៃ គ្រោងនឹង​​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា កាលពីថ្ងៃទី ៣០ កក្កដា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ជាមួយសមភាគីថៃ នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែសីហា។

Top