• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ ប្អូនៗ កុមារទាំងអស់ត្រូវទទួលបានការគោរព និងមានឱកាសអភិវឌ្ឍន៍ស្មើៗគ្នា

ក្នុងឱកាសទិវាកុមារអន្តរជាតិ (១មិថុនា) នាព្រឹកថ្ងៃទី១ មិថុនា អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទៅទស្សនា និងជូនអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ ងៀន ឌិញ ចៀវ និងអនុវិទ្យាល័យសា ដាន (នៃទីក្រុងហាណូយ)។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ ង្វៀន ឌិញ ចៀវ និងអនុវិទ្យាល័យសា ដាន (នៃទីក្រុងហាណូយ) (រូបថត៖ Van Hieu/VOV)

នៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹមបានអំពាវនាវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសង្គមទាំងមូល ចាត់វិធានការឱ្យកាន់តែខ្លាំងក្លាថែមទៀត; ពិចារណាលើការថែទាំកុមារពិការជាទំនួលខុសត្រូវផ្នែកនយោបាយ ការ ប្តេជ្ញាចិត្តមនុស្សធម៌និងក៏ជារង្វាស់នៃអរិយធម៌ និងវឌ្ឍនភាពរបស់ប្រទេសផងដែរ។

លោកអគ្គលេខាបក្ស តូ ឡឹម ថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ ង្វៀន ឌិញ ចៀវ និងអនុវិទ្យាល័យ សា ដាន (រូបថត៖ Van Hieu/VOV)

 

លោកអគ្គលេខាបក្សបានស្នើថា ចាំបាច់ត្រូវកសាងប្រព័ន្ធគោលការណ៍ធ្វើសមកាលកម្មសម្រាប់ការអប់រំពិសេស ដែលភ្ជាប់សាលារៀនជាមួយមន្ទីរពេទ្យ មជ្ឈមណ្ឌលព្យាបាល មជ្ឈមណ្ឌលអំណោយទាន មជ្ឈមណ្ឌលស្តារនីតិសម្បទា និងមជ្ឈមណ្ឌលណែនាំវិជ្ជាជីវៈ។ ពង្រឹងការបណ្តុះបណ្តាលសម្រាប់គ្រូឯកទេស អ្នកព្យាបាលរោគ និងអ្នកចិត្តសាស្រ្តសាលា។ ផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ អាហារូបករណ៍ ធានារ៉ាប់រង និងសម្ភារៈសិក្សាសម្រាប់សិស្សពិការទាំងក្នុងទីក្រុង និងជនបទ តំបន់ដាច់ស្រយាល; បង្កើតមជ្ឈមណ្ឌលគាំទ្រការអប់រំពិសេស បង្កើតគំរូសាលារៀនមិត្តភាពនិងសម្ភារៈបរិក្ខារដែលអាចចូលទៅដល់ពិការភាពគ្រប់ប្រភេទ។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានប្រគល់ព្យាណូ និងហ្គីតាចំនួនពីរជាអំណោយជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ ង្វៀន ឌិញ ចៀវ និងអនុវិទ្យាល័យសា ដាន (ទីក្រុងហាណូយ); អញ្ជើញទៅទស្សនាអន្តេវាសិកដ្ឋានសម្រាប់សិស្សពិការភ្នែក; អញ្ជើញទៅទស្សនាផ្ទះសិល្បៈ និងថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

នាថ្ងៃទី ៤ មិថុនា គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Nguyen Hoang Hiep បានចូលរួមវេទិកាសកលស្តីពីការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ (GP2025) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) បានធ្វើជាប្រធាន ហើយរដ្ឋាភិបាលស្វីសធ្វើជាម្ចាស់ផ្ទះនៃវេទិកានៅឆ្នាំនេះ។

Top