ព័ត៌មាន
អគ្គលេខាបក្ស លោក តូ ឡឹម៖ ធានាគុណភាពនៃសេចក្តីព្រាងច្បាប់ ដើម្បីដឹកនាំការអភិវឌ្ឍរបស់ប្រទេសជាតិ
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស លោក តូ ឡឹម បានលើកច្បាស់ថា ទស្សនៈនិងស្មារតីនៃសេចក្តីព្រាងច្បាប់គឺប្រើប្រាស់តម្លៃដីធ្លី ប្រកបដោយយុត្តិធម៌និងមានប្រសិទ្ធភាព ជៀសវាងការខ្ជះខ្ជាយ ជាពិសេសប្រឆាំងនឹងផលប្រយោជន៍ក្រុម។
ផ្តល់មតិលើច្បាប់ពាក់ព័ន្ធមួយចំនួនដូចជា ច្បាប់វិនិយោគ ច្បាប់ផែនការ និងច្បាប់រៀបចំទីក្រុងនិងជនបទ អគ្គលេខាបក្សបានលើកច្បាស់ថា តម្រូវការទូទៅគឺរធានាចក្ខុវិស័យសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិរយៈពេលវែង ហើយខាពេលខាងមុខ ត្រូវដោះស្រាយបញ្ហានៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដឹកនាំការអភិវឌ្ឍរួមរបស់ប្រទេសទាំងមូល។ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើថា៖ “ជាក់ស្តែង ទាក់ទងនឹងច្បាប់វិនិយោគ ចាំបាច់ត្រូវកំណត់ឲ្យបានត្រឹមត្រូវនូវចំណុចសំខាន់ៗក្នុងដំណាក់កាលនីមួយៗ ដោយមិនរាបស្មើ និងមានចំណុចស្នូល។ ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើច្បាប់នេះ ត្រូវធានានូវតម្រូវការបង្កើតបរិយាកាសអាជីវកម្មបើកចំហ តម្លាភាព ស្ថិរភាព សុវត្ថិភាព ងាយស្រួលអនុវត្ត ការចំណាយទាប បំពេញស្តង់ដារអន្តរជាតិ និងធានាសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក"៕