នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ វៀតណាម លោក Nguyen Van Thang បានជួបពិភាក្សាការងារជាមួយអភិបាលសង្កាត់ហិរញ្ញវត្ថុទីក្រុងឡុងដ៍ - លោក Alastair King។
រដ្ឋមន្ត្រី លោក Nguyen Van Thang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនអភិបាលក្រុង លោក Alastair King។ រូបភាព៖ ក្រសួងហិរញ្ញវត្ថុ
នៅក្នុងជំនួបនេះ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang បានវាយតំលៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងសកម្មរបស់ដៃគូចក្រភពអង់គ្លេស
ក្នុងដំណើរការកសាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។
ជាពិសេស សង្កាត់ហិរញ្ញវត្ថុទីក្រុងឡុងដ៍ បានផ្តល់ព័ត៌មាន
និងអនុសាសន៍សំខាន់ៗជាច្រើន ដើម្បីរៀបចំលក្ខខណ្ឌជាមូលដ្ឋាននិងកសាងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
រីឯខ្លួនវិញ
អភិបាលសង្កាត់ហិរញ្ញវត្ថុទីក្រុងឡុងដ៍ បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត
ភាពខ្ជាប់ខ្ជួន និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ទីភ្នាក់ងារវៀតណាមក្នុងការអនុវត្តគោលដៅនៃការបង្កើតនិងដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
លោក Alastair King បានបញ្ជាក់ថា
សង្កាត់ហិរញ្ញវត្ថុទីក្រុងឡុងដ៍ បានត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍
ផ្តល់ប្រឹក្សា និងសហប្រតិបត្តិការ ជាពិសេសតាមរយៈ The City UK; ទន្ទឹមនឹងនោះ ក៏បានស្វាគមន៍ចំពោះសំណើររបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
ស្តីពីការអនុវត្តប្រព័ន្ធច្បាប់របស់អង់គ្លេសដែលមានប្រវត្តិយូរអង្វែង
ដើម្បីជួយកាត់បន្ថយការចំណាយនិងដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព; សង្កាត់ហិរញ្ញវត្ថុទីក្រុងឡុងដ៍ត្រៀមខ្លួនជាស្រេចក្នុងការតភ្ជាប់វៀតណាមជាមួយដៃគូ
ដើម្បីបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យហិរញ្ញវត្ថុ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម