• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបគណៈប្រតិភូដែលចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាអគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបគណៈប្រតិភូដែលចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូដែលចូលរួម សិក្ខាសាលាអន្តរជាតិ វៀតណាមវិទ្យាលើកទី ៧។
អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូ (រូបថត៖ Thong Nhat/TTXVN)

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្សលោក តូ ឡឹម បានមានប្រសាសន៍ថា វត្តមានដ៏ច្រើនរបស់អ្នកប្រាជ្ញវៀតណាមវិទ្យាទាំងក្នុង និងក្រៅប្រទេស ឆ្លុះបញ្ចាំងពីសារសំខាន់មួយ៖ វៀតណាមមិនត្រឹមតែជាប្រធានបទស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាដៃគូបញ្ញារបស់អ្នកប្រាជ្ញវៀតណាមវិទ្យាទៀតផង។ លោកអគ្គលេខាបក្សបានកោតសរសើរយ៉ាងខ្លាំងចំពោះអ្នកវិទ្យាសាស្ត្រ និងអ្នកប្រាជ្ញ ដែលស្រាវជ្រាវយ៉ាងស៊ីជម្រៅលើប្រធានបទរចនាសម្ព័ន្ធដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អនាគតនៃប្រទេសវៀត ណាម; បានបញ្ជាក់ថា នៅក្នុងដំណើរការនៃការបង្កើតគោលការណ៍ណែនាំ គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិ បក្ស និងរដ្ឋវៀតណាមតែងតែស្តាប់ការរិះគន់វិទ្យាសាស្ត្រឯករាជ្យ ត្រឹមត្រូវ និងមានសុច្ឆន្ទៈ។ សង្ឃឹមថា អ្នកជំនាញ និងអ្នកប្រាជ្ញនឹងបន្តអមដំណើរ មិនត្រឹមតែដោយក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយចំណេះដឹងវិទ្យាសាស្ត្រ ការវិភាគគោលនយោបាយដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ អនុសាសន៍ជាក់ស្តែង និងអាចអនុវត្តបាន។

លោកអគ្គលេខាបក្សតូ ឡឹម ក៏បានយល់ព្រមរៀបចំជាប្រចាំនូវសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា ទាំងនៅក្នុងប្រទេសវៀតណាមនិងនៅបរទេស បង្កើតមូលនិធិវៀតណាមវិទ្យានៅឆ្នាំនេះ; ស្នើអ្នកស្រាវជ្រាវអន្តរជាតិ និស្សិតបញ្ចប់ការសិក្សា និងអ្នកវិទ្យាសាស្ត្រឱ្យមកប្រទេសវៀតណាមបន្ថែមទៀត ស្នាក់នៅប្រទេសវៀតណាមឱ្យបានយូរជាងមុន ធ្វើការជាមួយសហការីវៀត ណាមឱ្យកាន់តែស្មើភាពគ្នា និងស្តាប់សំឡេងពីមូលដ្ឋាន ពីតំបន់ និងពី សហគមន៍៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។

Top