• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។
ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថតរូបជាក្រុម (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ បានអបអរសាទរលោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះសមិទ្ធផលលេចធ្លោរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលថ្មីៗនេះ; វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់លោកប្រធានាធិបតីក្នុងការលើកកម្ពស់ដំណើរការសន្ទនា និងដោះស្រាយជម្លោះដោយសន្តិវិធីនៅលើពិភពលោក ជាពិសេសរួមគ្នាជាមួយប្រធានអាស៊ាន គឺប្រទេសម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ាន គាំទ្រកម្ពុជានិងថៃដំណើរការកិច្ចសន្ទនា ចរចានិងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងភាគីទាំងពីរ។

ដោយវាយតម្លៃថា សហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយបំផុតមួយរបស់អាស៊ាន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ លោកនាយករដ្ឋមន្ត្រីបានស្នើទិសដៅសំខាន់ៗចំនួនបួន ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិកឱ្យរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពនាពេលខាងមុខ រួមមាន៖ ជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមគ្នាឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មដែលមានតុល្យភាព សុខដុមរមនា និងប្រកបដោយចីរភាព; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងសន្តិសុខថាមពល រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរសម្រាប់គោលដៅសន្តិភាព; បង្កើនសន្តិសុខតាមអ៊ីនធឺណិត និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលក្នុងនោះគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកស្តីពីការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងគំនិតផ្តួចផ្តើមរបស់វៀតណាមស្តីពីការបង្កើនប្រសិទ្ធភាពនៃការចាប់ខ្លួនឧក្រិដ្ឋជនមានដីកាចាប់ខ្លួន  គឺជាមូលដ្ឋានសម្រាប់អាស៊ាន និងសហរដ្ឋអាមេរិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ និងពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។

នៅចុងបញ្ចប់នៃសន្និសីទ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានអនុម័តលើ “សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីតំបន់មួយដែលកាន់តែរឹងមាំ មានសុវត្ថិភាព និងវិបុលភាពជាងមុន” ធ្វើជាទិសដៅយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបគណៈប្រតិភូដែលចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាអគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបគណៈប្រតិភូដែលចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា

អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបគណៈប្រតិភូដែលចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាអគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបគណៈប្រតិភូដែលចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូដែលចូលរួម សិក្ខាសាលាអន្តរជាតិ វៀតណាមវិទ្យាលើកទី ៧។

Top