• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញចូលរួមសម័យប្រជុំពេញនៃមហាអង្គសន្និបាតលើកទី៩ នៃសហភាពសហព័ន្ធយុវជនវៀតណាម

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមសម័យប្រជុំពេញអង្គ នៃមហាសន្និបាតជាតិលើកទី៩ នៃសហភាពសហព័ន្ធយុវជនវៀតណាម អាណត្តិ ២០២៤ - ២០២៩។
អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញចូលរួមសម័យប្រជុំពេញនៃមហាអង្គសន្និបាតលើកទី៩ នៃសហភាពសហព័ន្ធយុវជនវៀតណាម។ រូបថត៖ VOV

អញ្ជើញថ្លែងមតិនៅមហាសន្និបាត អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា វៀតណាមកំពុងប្រឈមមុខនឹងឱកាសជាប្រវត្តិសាស្ត្រដើម្បីឈានចូលយុគសម័យថ្មី ដោយកំណត់នូវតម្រូវការថ្មីអំពីតួនាទីរបស់យុវជន និងសារៈសំខាន់ពិសេសនៃការងារយុវជន។ “ខ្ញុំស្នើឱ្យគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការចលនាមហាជនមជ្ឈិម និងគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម សម្របសម្រួលជាមួយបណ្តាសមាគម អង្គការសមាជិក និងសមូហភាពនៃសមាគម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសហភាពសហព័ន្ធយុវជនវៀតណាម ដើម្បីដាក់សំណើរជូនការិយាល័យនយោបាយ ឲ្យចេញសេចក្តីសម្រេចចិត្តស្តីពីយុវជនក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ កំណត់ឱ្យបានច្បាស់លាស់នូវគោលដៅ   ភារកិច្ច និងដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីប្រមូលផ្តុំកម្លាំងយុវជន រួមជាមួយ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល  នាំប្រទេសជាតិប្រកៀកស្មារជាមួយមហាអំណាចលើទ្វីបទាំង៥”។

លោកអគ្គលេខាបក្សបានកត់សម្គាល់ពីភាពចាំបាច់ក្នុងការបង្កើតការងារសមាគម និងកសាងជួរកម្មាភិបាលក្នុងសមាគមប្រកបដោយភាពរឹងមាំ;   ប្រមូលផ្តុំ និងបង្រួបបង្រួមយុវជនវៀតណាមយ៉ាងទូលំទូលាយ ទាំងក្នុងនិងក្រៅប្រទេស៖ “ផ្តោតលើការកសាងជួរកម្មាភិបាលនៃសមាគមប្រកបដោយភាពរឹងមាំ តែងតែដើរឈានមុខ    មានសមត្ថភាពរៀបចំផែនការ និងរៀបចំចលនាបដិវត្តន៍ជាក់ស្តែងនិងមានប្រសិទ្ធភាព ជាគំរូដ៏ភ្លឺក្នុងការបំផុសគំនិត ប្រមូលផ្តុំយុវជន មានសមត្ថភាពគ្រប់គ្រាន់ដើម្បីអនុវត្តតម្រូវការការងាររបស់យុវជនក្នុងដំណាក់កាលបដិវត្តន៍ថ្មី។ តម្រូវការសម្រាប់យុវជនក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ គឺទាមទារនូវការងារឈានមុខគេជាច្រើនក្នុងការកសាងប្រទេសជាតិ មានភាពច្នៃប្រឌិត មានការផ្លាស់ប្តូរឌីជីថល... ជាមួយនឹងប្រៀបខ្លាំងដែលជាកម្មសិទ្ធិរបស់យុវជន”។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអបអរសាទរចំពោះគណៈកម្មាធិការមជ្ឈិមសហភាពសហ័ន្ធយុវជនវៀតណាម អាណត្តិទី ៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ទៅកាន់ប្រទេសឡាវ និងកម្ពុជា (ថ្ងៃទី ៨-១០ ខែតុលា) រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យជុងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខាងនយោបាយការបរទេស។

Top