• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញចូលរួមសន្និសីទទូទាំងប្រទេស បូកសរុបការងារកសាងបក្សឆ្នាំ២០២៤

នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) គណៈចាត់តាំងមជ្ឈិមបានរៀបចំសន្និសីទទូទាំងប្រទេស បូកសរុបការងាររៀបចំនិងកសាងបក្សឆ្នាំ ២០២៤ ដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៥។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមនិងថ្លែងមតិដឹកនាំនៃសន្និសីទ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានកោតសរសើរចំពោះលទ្ធផលដ៏ទូលំទូលាយនៃវិស័យកសាងបក្សទាំងមូល ចាប់ពីការផ្តល់យោបល់យ៉ាងសកម្មលើការកែលំអស្ថាប័ន ការងារកសាងបក្ស រហូតដល់ការងាររៀបចំកម្មាភិបាល ...។ អំពីភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្សបានស្នើរឲ្យស្ថាប័នកសាងបក្សទាំងមូល បន្តផ្តោតលើការផ្តល់យោបល់ និងស្នើការកសាងក្បាលម៉ាស៊ីននយោបាយដែលដំណើរការប្រកបដោយប្រសិទ្ធ ភាព។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ ធ្វើយ៉ាងម៉េចឲ្យមានជួរកម្មាភិបាលដែលមានទឹកចិត្តស្មោះស្ម័គ្រចំពោះប្រទេសជាតិ ដើម្បីប្រជាជននិងបុព្វហេតុបក្ស។ ដើម្បីសម្រេចបានប្រការនេះ យើងត្រូវមានការត្រេះរិះថ្មីក្នុងដំណើរការអនុវត្តបទបញ្ញត្តិរបស់បក្ស ព្រោះគោលបំណងរបស់យើងគឺបម្រើប្រទេសជាតិ បម្រើប្រជាជន និងដើម្បីបុព្វហេតុរបស់បក្ស

លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឱ្យពិនិត្យឡើងវិញជាបន្ទាន់នូវបទ ប្បញ្ញត្តិរបស់បក្ស ធ្វើវិសោធនកម្មនិងបំពេញបន្ថែម ព្រមទាំងចេញ បទប្បញ្ញត្តិថ្មីស្តីពីមុខងារ ភារកិច្ច រចនាសម្ព័នរបស់អង្គភាព និងយន្តការទាក់ទាញអ្នកមានទេពកោសល្យ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្ស៖ ការពិភាក្សាអំពីឯកសាររបស់មហាសន្និបាតលើកទី ១៤ របស់បក្ស

មហាសន្និបាតលើកទី១៤ របស់បក្ស៖ ការពិភាក្សាអំពីឯកសាររបស់មហាសន្និបាតលើកទី ១៤ របស់បក្ស

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី១៤របស់បក្ស បានបន្តកពិភាក្សាអំពីឯកសារនៃមហាសន្និបាតលើកទី ១៤។

Top