• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹមអញ្ជើញជួបជាមួយសមាជិកសភាវ័យក្មេង

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបជាមួយតំណាងក្រុមសមាជិកសភាវ័យក្មេងជិត ១០០ នាក់ ដែលកំពុងចូលរួមសម័យប្រជុំលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៥។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Van Hieu/VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលស្គាល់រាល់មតិ សំណើរនិងការរួមចំណែកប្រកបដោយការទទួលខុសត្រូវ របស់សមាជិក សភាវ័យក្មេង ដោយសង្ឃឹមថា សមាជិកសភាវ័យក្មេងនឹងចុះទៅមូលដ្ឋាន ដើម្បីរួមដំណើរជាមួយកម្មាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងប្រតិបត្តិការអាជ្ញាធរថ្មី ជាពិសេសនៅថ្នាក់ឃុំ   តាមនោះអាចរកឃើញបញ្ហាមិនសមហេតុផលពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ ដើម្បីស្នើរដល់សមត្ថកិច្ចដោះស្រាយ ជួយឲ្យប្រព័ន្ធច្បាប់ក្នុងក្បាលម៉ាស៊ីនរដ្ឋបាលដំណើរការប្រកបដោយភាពរលូននិងមានប្រសិទ្ធភាព។

លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានក្រើនរំលឹកឲ្យសមាជិកសភាវ័យក្មេង គួរតែបន្តលើកកំពស់តួនាទីរបស់ខ្លួន ក្នុងការផ្សព្វផ្សាយស្មារតីនវានុវត្តន៍ ផ្តល់អនុសាសន៍កែលម្អអំពីយន្តការបោះឆ្នោត ការត្រួតពិនិត្យ ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត និងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភានាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top