• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌានិងស្រីលង្កា

លទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចនេះគឺ វៀតណាមបានលើកកំពស់ទំនាក់ទំនងជាមួយឥណ្ឌាទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមួយស្រីលង្កាទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ
ទៅកាន់ប្រទេសឥណ្ឌានិងស្រីលង្កា។ រូបត៖ VNA
 

នាព្រឹកថ្ងៃទី ៩ ខែឧសភា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសឥណ្ឌា និងស្រីលង្កា។ លទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចនេះគឺ វៀតណាមបានលើកកំពស់ទំនាក់ទំនងជាមួយឥណ្ឌាទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមួយស្រីលង្កាទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ។

មុននោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា ហារីនី អាម៉ារ៉ាស៊ូរីយ៉ា និងបានជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថាប័នតំណាង និងសហគមន៍ជនវៀតណាមនៅស្រីលង្កា៕

តាម​ vovworld.vn/km-KH

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top