• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅកោះ Con Co

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្នុងកម្មវិធីការងារនៅខេត្ត Quang Tri អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានអញ្ជើញទៅទស្សនា និងក្តាប់មើលជីវភាពរស់នៅរបស់កម្មាភិបាលនិងប្រជាជនរស់ នៅនិងធ្វើការនៅស្រុកកោះ Con Co។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធស្រុក Con Co ខេត្ត Quang Tri (រូបថត៖ Lam Khanh/TTXVN)

ស្រុកកោះ Con Co ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០០៤  ជាស្រុកកោះតែមួយគត់នៅក្នុងខេត្តភាគកណ្តាលប៉ែកខាងជើងចំនួន ៦។ កោះនេះមានចម្ងាយពីដីគោកពី ១៣-១៧ ម៉ាយ; ផ្ទៃដីធម្មជាតិបច្ចុប្បន្នមាន ២៣០ ហិកតា។ កោះ Con Co ជាទីតាំងសំខាន់ជាពិសេសក្នុងវិស័យការពារជាតិនិងសន្តិសុខ; គឺជាច្រកទ្វារខាងត្បូងនៃឈូងសមុទ្រភាគខាងជើង ព្រមទាំងជាច្រកទ្វារអាកាសចរណ៍និងផ្លូវសមុទ្រអន្តរជាតិ។ ដូច្នេះ កោះមានតួនាទីសំខាន់ណាស់ក្នុងយុទ្ធសាស្ត្រការពារអធិបតេយ្យភាព ដែនសមុទ្ររបស់ប្រទេសជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឲ្យស្រុកកោះ Con Co បន្តពង្រឹងសន្តិសុខ ការពារដែនសមុទ្រ  ដោយយកចិត្តទុកដាក់លើការផ្សាភ្ជាប់សន្តិសុខនិងការពារជាតិរវាងកោះ Con Co និងកោះផ្សេងៗទៀត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើរឲ្យមានការយកចិត្តទុកដាក់លើការរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់កម្មាភិបាលនិងប្រជាជនរស់នៅ និងធ្វើការនៅលើកោះនេះ ធានាបាននូវលក្ខខណ្ឌសិក្សា និងការថែទាំសុខភាពគ្រប់គ្រាន់សម្រាប់ប្រជាជន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានកត់ សម្គាល់ថា ការអភិវឌ្ឍទេសចរណ៍ត្រូវតែដើរតាមទិសនិរន្តរភាព ការពារបរិស្ថាន និងទេសភាពកោះសមុទ្រ។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជូនអំណោយដល់គ្រួសារកម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការលើកោះ ព្រមទាំងអញ្ជើញប្រគល់សម្ភារៈបរិក្ខារពេទ្យចាំបាច់មួយចំនួនដល់ស្រុកកោះ Con Co សម្រាប់បម្រើការពិនិត្យនិងព្យាបាលជំងឺ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top