• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចាកចេញពីទីក្រុងហាណូយ ទៅចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការ សហប្រជាជាតិនីតិកាលទី ៧៩ និងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម និងភរិយា (រូបថត៖ TTXVN)

នេះជាលើកដំបូងដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិដោយផ្ទាល់ ហើយក៏ជាសកម្មភាពការទូតពហុភាគីលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នៅឯអង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប៊ុយ ថាញ់ ស៊ឺនបានមានប្រសាសន៍ថា៖ ក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិបានអភិវឌ្ឍន៍យ៉ាងវិជ្ជមាន កាន់តែស៊ីជម្រៅ ហើយត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ។ ក្នុងដំណាក់កាលស្ថាបនាប្រទេសជាតិ ការស្តារឡើងវិញក្រោយសង្គ្រាម ដល់ការបំផ្លាញ់ការហ៊ុមព័ទ្ធ និងចូលរួមសមាហរណកម្មអន្តរជាតិបន្តិចម្តងៗ វៀតណាមតែងតែទទួលបានការរួមដំណើរនិងការជួយឧបត្ថម្ភពីអង្គការសហប្រជាជាតិ។ នាពេលថ្មីៗនេះ ក្នុងអំឡុងពេលឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ អង្គការសហប្រជាជាតិបានឧបត្ថម្ភវៀតណាមភ្លាមៗ ជាពិសេសគឺវ៉ាក់សាំង ដើម្បីគ្រប់គ្រងជំងឺរាតត្បាតឱ្យបានឆាប់ និងស្តារសេដ្ឋកិច្ចឡើងវិញ។ វៀតណាមបានក្លាយជាដៃគូគួរឱ្យទុកចិត្ត សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិក៏ដូចជាអ.ស.ប.។ វៀតណាមចូលរួមកាន់តែចូលរួមយ៉ាងសកម្ម រួមចំណែកកាន់តែច្រើននិងស៊ីជម្រៅទាំងលើគំនិត មនុស្ស និងធនធាននៅក្នុងសសរស្តម្ភទាំងអស់នៃសកម្មភាពរបស់អង្គការសហប្រជាជាតិ

បន្ទាប់ពីបញ្ចប់សកម្មភាពនៅសហរដ្ឋអាមេរិក អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសគុយបា តបតាមការអញ្ជើញរបស់លេខាទីមួយនៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Diaz Canel Bermudez។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung បានឲ្យដឹងថា៖ តាមរយៈដំណើរទស្សនកិច្ចលើកនេះ បក្សនិងរដ្ឋវៀតណាម រួមជាមួយបក្ស និងរដ្ឋគុយបាមានបំណងចង់បន្តពង្រឹងការយល់ដឹង និងការសម្របសម្រួលគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។ ជាពិសេស ភាគីទាំងពីរបានពិភាក្សា និងស្នើទិសដៅនិងវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋាភិបាលជំរុញដំណោះស្រាយនានាដើម្បីសម្រេចបាននូវគោលដៅបញ្ចេញ ៩៥% នៃទុនវិនិយោគសាធារណៈ

រដ្ឋាភិបាលជំរុញដំណោះស្រាយនានាដើម្បីសម្រេចបាននូវគោលដៅបញ្ចេញ ៩៥% នៃទុនវិនិយោគសាធារណៈ

ការបញ្ចេញទុនវិនិយោគសាធារណៈក្នុងរយៈពេល១០ខែដើមឆ្នាំនេះសម្រេចបានជាង៥២% ទាបជាងតួរលេខនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុនប្រមាណ៤%។

Top