• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋលឿង គឿងអញ្ជើញទៅសួរសុខទុក្ខគ្រួសារអតីតប្រធានាធិបតីឈីលី Salvador Allende

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឈីលី នាយប់ថ្ងៃទី១០ ខែ វិច្ឆិកា ម៉ោងក្នុងស្រុក លោកប្រធានរដ្ឋលឿង គឿងបានទៅសួរសុខទុក្ខគ្រួសារអតីតប្រធានាធិ បតីឈីលី លោក Salvador Allende ដែលជាមិត្តដ៏ធំមួយរូបរបស់លោកប្រធានហូជីមិញ និងប្រជា ជនវៀតណាម។
សមាជិកព្រឹទ្ធសភា Isabel Allende កូនស្រីរបស់អតីតប្រធានាធិបតី Salvador Allende បានណែនាំអំពីលោកឪពុករបស់ខ្លួនជាមួយលោកប្រថានរដ្ឋ លឿង គឿង  (រូបថត៖ VNA)

ជួបជាមួយសមាជិកគ្រួសារក្នុងនោះមានសមាជិកព្រឹទ្ធសភា Isabel Allende កូនស្រីរបស់អតីតប្រធានាធិបតី Salvador Allende ដែលមានមនោសញ្ចេតនាពិសេសចំពោះវៀតណាមដែរនោះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សម្រាប់ប្រជាជនវៀតណាម អតីតប្រធានាធិបតី Salvador Allende ត្រូវបានស្គាល់ថា ជានិមិត្តរូបនៃចលនាអន្តរជាតិគាំទ្រវៀតណាមក្នុងសង្រ្គាមតស៊ូប្រឆាំងចក្រពត្តិអាមេរិក និងជាមិត្ត សមមិត្ត និងជាអ្នកនយោបាយបរទេសជិតស្និទ្ធរបស់លោកប្រធាន ហូជីមិញ។

លោកប្រធានរដ្ឋបានអះអាងថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងជិតស្និទ្ធដែលត្រូវបានលោកប្រធានហូជីមិញ និងអតីតប្រធានាធិបតី Salvador Allende ដាក់មូលដ្ឋានគ្រឹះ ទំនាក់ទំនងវៀតណាម-ឈីលីដែលត្រូវបានពូន ជ្រុំលើគ្រប់ជំនាន់ កាន់តែស៊ីជម្រៅ និង ជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងកំណត់នូវវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការជាមួយនឹងរបកគំហើញយុទ្ធសាស្ត្រដើម្បីតភ្ជាប់សេដ្ឋកិច្ចទាំងពីរបន្ថែមទៀត រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍របស់វៀតណាម និងឈីលី៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឈីលី

ពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឈីលី

នារសៀលថ្ងៃទី ១១ វិច្ឆិកា (ម៉ោងក្នុងតំបន់) ពិធីទទួលបដិសណ្ឋារកិច្ចលោក ប្រធានរដ្ឋ លឿង គឿង (Luong Cuong) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែល អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី បានប្រព្រឹត្តទៅនៅ ទីលានរដ្ឋធម្មនុញ្ញ ទល់មុខវិមានប្រធានាធិបតី La Moneda ក្នុងរដ្ឋធានី Santiago de Chile។ លោកប្រធានាធិបតី Gabriel Boric Font បានអញ្ជើញធ្វើជាអធិបតីក្នុងពិធី បដិសណ្ឋារកិច្ច។

Top