នៅឯពិធីនេះ លោកប្រធានរដ្ឋវៀតណាមបានថ្លែងអំណរគុណចំពោះប្រជា ជន បក្សកុម្មុយនិស្តឈីលីនិងក្រុមឆ្វេងនិយមជឿនលឿន ស្រឡាញ់សន្តិភាព ដែលបានគាំទ្រយ៉ាងស្វាហាប់និងសាមគ្គីភាពជាមួយប្រជាជន វៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ បង្រួបបង្រួមប្រទេសជាតិពីអតីតកាល ក៏ដូចជាការងារកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាសព្វថ្ងៃ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមតែងតែគោរពនិងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយបក្សកាន់អំណាច គណបក្សនយោបាយមានទំនាក់ទំនងប្រពៃណី ក្នុងនោះមានបក្សកុម្មុយ និស្តឈីលី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ; សង្ឃឹម ថា បក្សកុម្មុយនិស្តនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍យ៉ាងសកម្មសមស្របទៅនឹងប្រទេសនីមួយៗ។
រីឯខ្លួនវិញ ប្រធានបក្សកុម្មុយនិស្តឈីលី លោក Lautaro Carmona Soto បានឲ្យដឹងថា បក្សកុម្មុយនិស្តឈីលីបានរៀនសូត្រពីបទពិសោធន៍របស់ វៀតណាមក្នុងការតស៊ូរំដោះជាតិ ហើយឥឡូវនេះចង់រៀនសូត្រពីគំរូអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសដំណោះស្រាយសមស្របនឹងស្ថានភាពជាក់ស្តែងរបស់ឈីលី។
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញជួបជាមួយប្រធានបក្សសង្គមនិយមឈីលីលោកស្រី Paulina Vodanovic (រូបថត៖ Lam Khanh/TTXVN)
នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋលឿង គឿងបានទទួលជួបប្រធានបក្សសង្គមនិយមឈីលី Paulina Vodanovic។ លោកប្រធានរដ្ឋសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យភាគីទាំងពីរមានប្រៀបខ្លាំង។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានអញ្ជើញទទួលគណៈប្រតិភូវិទ្យាស្ថានវប្បធម៌ឈីលី-វៀតណាម ដឹកនាំដោយប្រធាន Patricia Abarzua ផងដែរ៕