• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម៖ អភិវឌ្ឍន៍លំហបាកហ៊ឹងហៃ បៃតង ស្រស់ស្អាត និងទំនើប

នៅរសៀលថ្ងៃទី ៩ ខែតុលា នៅឃុំ ញឺ ក្វួញ ខេត្តហ៊ឹងអៀន ក្រសួងកសិកម្ម និងបរិស្ថាន សហការជាមួយគណៈកម្មាធិការប្រជាជនហាណូយ និងគណៈកម្មាធិការប្រជាជនហ៊ឹងអៀន រៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងធ្វើឱ្យប្រសើរឡើង ធ្វើទំនើបកម្ម និងកែលម្អបរិស្ថានទឹកនៃប្រព័ន្ធធារាសាស្ត្របាកហ៊ឹងហៃ។

ទិដ្ឋភាពនៃពិធីនេះ។ រូបថត៖ VNA

អញ្ជើញថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់លើការដាក់ការអភិវឌ្ឍរួមនៃប្រព័ន្ធបាកហ៊ុងហៃ ទៅក្នុងយុទ្ធសាស្ត្រធានាសន្តិសុខទឹក ការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្តទន្លេក្រហម។

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម។ រូបថត៖ VNA

អគ្គលេខាបក្ស ​ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យមានការធ្វើអន្តរកម្មសក្តានុពល និងគុណសម្បត្តិនៃប្រព័ន្ធបាកហ៊ឹងហៃ ប្រកបដោយប្រសិទ្ធភាព ដោយភ្ជាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាមួយនឹងការអភិវឌ្ឍទីក្រុង កសិកម្មអេកូឡូស៊ី សេវាកម្ម ទេសចរណ៍ ការអភិរក្សតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ។ បាកហ៊ឹងហៃ ត្រូវការទទួលស្គាល់មិនត្រឹមតែជាប្រព័ន្ធធារាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងអភិវឌ្ឍន៍ដែលមានតម្លៃសេដ្ឋកិច្ច អេកូឡូស៊ី ទេសភាព វប្បធម៌ និងប្រវត្តិសាស្ត្រផងដែរ៕

តាម vovworld.vn/km-KH

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top