ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជួបចរចាជាមួយ ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah

ទិដ្ឋភាពនៃកិច្ចចរចា
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រមានអត្ថន័យពិសេស ដោយជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ប្រ៊ុយណេឡើងកម្ពស់ថ្មី - ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។
តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah បានយាងមកបំពេញព្រះរាជទស្សនកិច្ច នៅវៀតណាមចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។
នាព្រឹកថ្ងៃទី ២៧ ខែមិនា ពីធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ចំពោះ ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah បានរៀបចំឡើងយ៉ាងមហោឡារឹកនៅវិមានប្រធានរដ្ឋ។ ក្រោយមកភាគីទាំងពីរបានជួបចរចា។
នៅក្នុងកិច្ចចរចា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រមានអត្ថន័យពិសេស ដោយជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងវៀតណាម និង ប្រ៊ុយណេឡើងកម្ពស់ថ្មី - ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ ថ្នាក់ដឹកនាំទាំងពីររូបឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅបង្កើនជំនឿទុកចិត្តនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក។

ទិដ្ឋភាពនៃកិច្ចចរចា
ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនោះ ថ្នាក់ដឹកនាំទាំងពីរូបបានឯកភាពគ្នាខិតខំប្រឹងប្រែងទទួលឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ៥០០ លានដុល្លារអាមេរិកតាមរយៈវិធានការជំរុញពាណិជ្ជកម្ម វិនិយោគ និងបង្កើនការតភ្ជាប់សហគ្រាស។
ស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ភាគីទាំងពីបានឯកភាពគ្នាចែករំលែកបទពិសោធន៍ បើកទូលាយកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជួញដូរមនុស្ស និងភេរវកម្មជាដើម។
ស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នារួមសហការយ៉ាងជិតស្និទ្ធ ខណៈដែលវៀតណាម និង ប្រ៊ុយណេទទួលតំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០ និង ២០២១។ ភាគីទាំងពីរក៏បានសន្យាបន្តសហប្រតិបត្តិការ និងរួមសហការយ៉ាងជិតស្និទ្ធនៅវេទិកាពុហភាគីដទៃ ជំរុញការតភ្ជាប់សេដ្ឋកិច្ចតំបន់តាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ចពហុភាគីនៅតំបន់ ដែលប្រទេសទាំងពីរជាសមាជិក។
ស្ដីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងថាប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយរាល់ជម្លោះ ដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ ដែលក្នុងនោះមាន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវការគាំទ្រចំពោះការ អនុវត្តន៍ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ប្រកបដោយប្រសិទ្ធភាព និងជំរុញការចរចាសំដៅទទួលឲ្យបាន ក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្ដែង និងប្រសិទ្ធភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម