• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវាបង្កើតបណ្ដិតសភានយោបាយជាតិហូជីមិញ


 ពិធីរំលឹកខួបលើកទី ៧០ នៃទិវាបង្កើតបណ្ដិតសភានយោបាយជាតិហូជីមិញ (រូបថតៈ TTXVN)
 

នាព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ បណ្ដិតសភា​នយោបាយ​ជាតិ​ហូជីមិញ​បាន​រៀប​ចំ​ពិធី​រំលឹក​ខួបលើ​ក​ទី ៧០ នៃទិវាកសាង និងអភិវឌ្ឍន៍ (ឆ្នាំ ១៩៤៩ ឆ្នាំ ២០១៩)។
 
អញ្ជើញចូលរួម​ពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាង​ថាក្រោយ​រយៈ​ពេល​ ៧០ ឆ្នាំ បណ្ដិតសភានយោបាយជាតិហូជីមិញបានអះអាងនូវឋានៈ និងតួនាទីរបស់ខ្លួន។ បណ្ដិត​សភា​នយោបាយ​ជាតិ​ហូជីមិញ​បាន​ក្លាយ​ទៅជា​ទីកន្លែង​បណ្ដុះ​បណ្ដាល​ដ៏សំខាន់​ដល់​កម្មាភិបាល​សម្រាប់​បុព្វហេតុ​បដិវត្ត​របស់បក្ស និងប្រជាជាតិ។ ក្នុ​ងដំណាក់កាលថ្មីនេះ ដើម្បីឆ្លើ​យតប​នឹង​តម្រូវ​ការអភិវឌ្ឍន៍​ថ្មីនៃ​ប្រទេស​ជាតិ​ ជាពិសេសគឺតម្រូវការក្នុងការកសាងជួរកម្មា ភិបាលដែលមានឬទ្ធានុភាព សមត្ថភាព និងកិត្យានុភាព​ ឲ្យស្មើនឹងភារកិច្ចនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន​លើក​ច្បាស់​ថា បណ្ដិតសភានយោបាយជាតិហូជីមិញចាំបាច់ត្រូវផ្នែកលើមុខងារ និងភារកិច្ចរបស់ខ្លួន ដើម្បី​កសាង​យុទ្ធសាស្ត្ររយៈពេលវែង ពង្រីករាល់សមិទ្ធិផលដែលទទួលបាន ជំនះពុះពារលើការលំបាកសាកល្បង កំណត់​បេសកកម្ម ទស្សនវិស័យ តម្លៃស្នូល និងគោលដៅ​អភិវឌ្ឍន៍​របស់​បណ្ដិត​សភានា​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​។
 
ទន្ទឹម​នឹងនេះ លោក Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា បណ្ដិតសភាគឺជាសាលាបក្ស ដែល​មាន​បេសក​កម្ម​អាទិភាព​ចម្បងគឺបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាលជាថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រងសម្រាប់បក្ស និង​សម្រាប់​​ប្រព័ន្ធនយោ បាយទាំងមូល ពោលគឺ កម្មាភិបាលគ្រប់រូបត្រូវខិតខំប្រឹងប្រែង សន្សំសម្ចៃ ស្មោះត្រង់ ឲ្យស្មើ​នឹង​ភារកិច្ច ស្មោះត្រង់ជាដាច់ខាតចំពោះឧត្តមគតិរបស់បក្ស ចំពោះបុព្វហេតុបដិវត្ត បម្រើមាតុ​ភូមិ​ឲ្យអស់​ពី​ចិត្ត​ពីថ្លើម។
 
ក្នុងឱកាស​នេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក៏បាន​ប្រគល់​ភារ​កិច្ច​ដល់​កម្មាភិបាល​ គ្រូបង្រៀន និងសិក្ខាកាមនៅសាលា ពោលគឺ ត្រូវផ្តោតសំខាន់ទៅលើការងារកម្មាភិបាលដូចជា គ្រូបង្រៀន ​អ្នកវិទ្យាសាស្ត្រ កម្មាភិ បាលគ្រប់គ្រង ដែលមានទេពកោសល្យ ឫទ្ធានុភាពនយោបាយយ៉ាងរឹងមាំ។ ទន្ទឹម​នឹង​នេះសិក្ខាកាមត្រូវធ្វើជាគំរូក្នុងការថែទាំការងារកសាងបក្ស សាមគីគ្នា ស្មោះត្រង់ និងមាន​សមត្ថភាព​គ្រប់គ្រង​ខ្ពស់ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top