• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលេខាទីមួយបក្សកុម្មុយនិស្តគុយបាលោក Raul Castro


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបាលោក Raul Castro។ (រូបថត៖ TTXVN)
 

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបាលោក Raul Castro បាន អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទស្ដីអំពីស្ថានភាពនៃបក្សទាំងពីរប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-គុយបា និងវិធាន ការជំរុញទំនាក់ទំនងទ្វេភាគីក្នុងឱកាសរំលឹកខួបលើកទី៦០ទិវាបង្កើតទំនាក់ទំនងការទូត (២ ធ្នូ ១៩៦០ - ២ ធ្នូ ២០២០)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ ថា ទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ដែល បានចាក់គ្រឹះដោយលោកប្រធានហូជីមិញនិងលោកអគ្គមគ្គុទេស Fidel Castro គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ហើយទំនាក់ទំនងនេះ បានក្លាយទៅជានិមិត្តរូបនៃសម័យកាល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែង តែយកចិត្តទុកដាក់ពិសេសហើយមានបំណងចង់ពង្រីកទំនាក់ទំនងមិត្តភាព ពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយបក្ស រដ្ឋ និងប្រជាជន គុយបាបងប្អូនឲ្យកាន់តែស៊ីជម្រៅ ដែលក្នុងនោះទំនាក់ទំនងរវាងបក្សទាំង ពីរដើរតួនាទីដ៏សំខាន់ក្នុងការតម្រង់ទិសដៅ។

រីឯខ្លួនវិញ លេខាទីមួយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត គុយបាលោក Raul Castro បានអះអាងថា បក្ស រដ្ឋ និងប្រជាជនគុយបា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីថែរក្សា ការពារ និងអប់រំជំនាន់អនាគត អំពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ លោកជឿជាក់ថា បក្សកុម្មុយនិស្ត វៀតណាមនឹងបន្តអនុវត្តប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២ រៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាត បក្សលើកទី១៣ ឆ្ពោះទៅគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំង មាំមួន ប្រជាធិបតេយ្យ សមភាពនិងអារិយ្យធម៌៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top