• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev 

 នារសៀល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ អ​គ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោ​ក Nguyen Phu Trong បាន​អញ្ជើញទទួលជួបពិភាក្សា ជាមួយនាយករដ្ឋមន្រ្តី​សហព័ន្ធ​រុស្ស៊ី លោក Dmitry Medvedev ប្រធានគណៈបក្សបង្រួបបង្រួមរុស្ស៊ីកាន់អំណាច ដែល​កំពុង​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀ​ត​ណាម។​
 
ក្នុងជំនួបនេះ ​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានវាយតម្លៃ​ខ្ពស់​ចំពោះ​អត្ថន័យ​ នៃដំណើរទស្សនកិច្ចមកកាន់​វៀតណាម​លើកនេះ​ របស់នាយករដ្ឋមន្រ្តីរុ​ស្ស៊ី លោក Dmitry Medvede​v។ លោក​ Nguyen Phu Trong បានអះ អាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាល មាន​គោល​បំណង​ចង់​ពង្រឹង​​និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ជាមួយស​ហព័ន្ធរុស្ស៊ី ដោយ​ចាត់ទុក​រុស្ស៊ី​ជា​ដៃ​គូ​មិត្តភាព​ប្រពៃណីគួរអោយជឿទុកចិ​ត្ត និងជាដៃគូមួយ​ក្នុងចំណោម​ដៃគូ​សំខាន់​បំផុត​ក្នុង​គោល​នយោបាយ​​កិច្ចការបរទេស​របស់​វៀតណាម។
 
ចំណែក​ឯ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានជម្រាបជួនអគ្គលេខាបក្ស ប្រធាន​រដ្ឋវៀត​ណាម​លោក​ Nguyen Phu Trong អំពីលទ្ធផលនៃជំនួបពិភាក្សាជា​មួយ នាយករដ្ឋមន្រ្តីវៀតណាមលោក ​Nguyen Xuan Phuc។ ​លោក Dmitry Medvedev បាន​​គូសបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំ​ងពី​រ នឹងសហការ​គ្នាយ៉ាង​សកម្ម​ដើម្បី​រៀបចំ​សកម្មភាពសម្រាប់ឆ្នាំ២០១៨នេះ​ ដែលជាឱកាសសម្រាប់ប្រទេសទាំង​ពីរ រំលឹក​ខួប​ អនុ ស្សាវរីយ៍​រយៈពេល២៥ឆ្នាំនៃការចុះហត្ថលេខា​លើសន្ធិសញ្ញា​ស្ដីពីគោល​ការណ៍​ជាសារវ័ន្ត​នៃទំនាក់ទំនង​មិត្តភាព​រវាងវៀ​ត​ណាម​និង​សហព័ន្ធរុស្ស៊ី រួមទាំងត្រៀមរៀបចំសម្រាប់​កម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើ​កទី​៧០ឆ្នាំនៃទិវា​បង្កើត​ទំនាក់ទំនង​ការទូតវៀត​ណាម-រុស្ស៊ី នាឆ្នាំ២០២​០ខា​ងមុខ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top