• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួប សវនាការជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី


 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV) 

 នៅ​ក្នុងជំនួបសវនាការ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ អគ្គ លេខាបក្ស ប្រធាន​រដ្ឋ​វៀត​ណាម​ លោក Nguyen Phu Trong និងព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាង ទស្សនាបរិវេណកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ។
 ​
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអញ្ជើញអបអរ សាទរ​ចំពោះ​សមិទ្ធ​ផល​នា​នា​ដែល​ប្រជាជន​កម្ពុជា ទទួលបាន​ក្រោមការ​គ្រងរាជ្យ​ដ៏ភ្លឺស្វាង​របស់​ព្រះមហាក្សត្រ​ទ្រង់ ក៏ដូច​ជារបស់​រាជរដ្ឋាភិបាល​កម្ពុជា​​ផងដែរ។
 
អគ្គលេ​ខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអះអាងថា វៀត ណាម​ជានិច្ច​កាល​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរ​ជាមួយកម្ពុជា។ លោក​ក៏បាន​គោរព​អញ្ជើញ ព្រះមហាក្សត្រនិងព្រះវររាជមាតាជា​តិខ្មែរ យាងមកបំពេញព្រះរាជទ​ស្សនកិច្ច ថ្នាក់រដ្ឋ​ឬលំហែ​ព្រះកាយ​នៅវៀតណាម​ ក្នុងឱកាសដ៏សមស្រប។
 
នេះជាលើក​ទី២ហើយដែលព្រះមហាក្សត្រ នរោត្តម ​សីហមុនី យាងមក បំពេញ​ព្រះរាជ​ទស្សនកិច្ច​លំហែព្រះ​កាយ​នៅវៀត​ណាម​។ ព្រះមហាក្សត្រទ្រង់ បានសម្ដែ​ងក្ដីសោមនស្សរីករាយដោយមានព្រះតំ​រិះថា ទំនាក់​ទំនង​រវាង​ប្រទេស​ ទាំងពីរ កម្ពុជានិងវៀតណាមក្នុង​អំឡុងពេលជាង៥០ឆ្នាំចាប់តាំងពីពេលបង្កើ​ត ទំនាក់ទំនង​ការទូត​កាល​​ពីឆ្នាំ​១៩៦៧មក ត្រូវបានពង្រឹងនិងពង្រីកដោយឥត ឈប់​ឈរ។ ព្រះមហាក្សត្រ ​នរោត្តម សីហមុនី បាន​ស​ង្កត់​ធ្ងន់​​ថា ប្រជាជនកម្ពុជា មិនដែលបំភ្លេចការជួយឧបត្ថ​ម្ភគាំទ្រដ៏ធំធេងនិងថ្លៃថ្លាដែ​លបក្ស រដ្ឋ និង​ប្រជាជន​​​វៀត​ណាម បានលៃទុកចំពោះប្រជាជនកម្ពុជាក្នុងគ្រ​ប់កាលៈទេសៈ។ ព្រះមហា ក្សត្រទ្រ​ង់នឹង​បន្ត​ពូន​ជ្រុំអោយ​ចំណងសាមគ្គី​ភាព ទំនាក់ទំនងមិត្តភាពដ៏​ស្មោះ ស្ម័គ្រ និងបុព្វហេតុ​សហប្រតិបតិ្តការ​ដ៏ល្អប្រសើរ​ស្ថិតស្ថិរ​ជានិច្ច រវាងប្រជាជាតិ ទាំងពីរកម្ពុជានិង​វៀតណាម​។
 
បន្ទាប់​ពីជំនួបសវនាការ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីលៀងសោយភោជនៅវិមាន ប្រធានរដ្ឋ ជាមួយព្រះ​មហាក្សត្រ នរោត្តម សីហមុនី និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃក្រសួងព្រះបរមរាជវាំងដែលអ​មព្រះរាជទស្សនកិច្ចរបស់ព្រះ​មហាក្សត្រ៕

 

តាម VOV5 - ​វិទ្យសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

នារសៀលថ្ងៃទី ៧ ធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ ក្រោមប្រធានបទ ផែនការតំបន់សម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top