• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជូនពរ ឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ ជនរួមជាតិនិងយុទ្ធជនក្នុងទូទាំងប្រទេស

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ (ពោលគឺថ្ងៃទី២៧តេត) នៅវិមានប្រធានរដ្ឋ អគ្គ លេខាបក្ស ប្រធានរដ្ឋ​វៀត​ណាម​ លោក Nguyen Phu Trong បានអញ្ជើញជូនពរ ឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ជនរួមជាតិ យុទ្ធជន ក្នុងទូទាំងប្រទេស ក៏ដូចជាអាណិកជន វៀតណាមនៅឯបរទេស។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានលើកឡើងយ៉ាងច្បាស់ថា៖

“រាល់សមិទ្ធផលលើគ្រប់វិស័យដែលសម្រេចបានក្នុងឆ្នាំ២០១៨ បានរួមចំណែកពង្រឹងនិងលើកកំពស់ជំនឿទុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជនចំពោះការដឹកនាំរបស់បក្សនិងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិ។
នោះគឺជាលទ្ធផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិយ៉ាងពេញលេញអស់រយៈពេលជាង ៣០ ឆ្នាំកន្លងទៅនៃចំណងសាមគ្គីភាព ឯកភាព ការខិតខំប្រឹងប្រែងរួមកម្លាំងកាយចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ក៏ដូចជាការស្រុះចិត្តគំនិត ការគាំទ្រ ការលើកទឹកចិត្ត ការផ្ដល់មតិទាន់ពេលវេលារបស់ កម្មាភិបាល បក្ខជន សមមិត្តបដិវត្តន៍ជើងចាស់និងប្រជាជនគ្រប់ស្រទាប់។ កត្តាទាំងអស់នេះបានបង្កើតឡើងកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយនិងសង្គមទាំងមូល ព្រមទាំងបង្កើតឡើងកម្លាំងចលករ ជំនឿជាក់និងសេចក្ដីសង្ឃឹមថ្មី ដើម្បី អោយយើងឈានចូលឆ្នាំ២០១៩”។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានអំពាវនាវអោយបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ប្ដេជ្ញាចិត្តពង្រីកស្មារតីខ្លួនទីពឹងខ្លួន  សាមគ្គីគ្នា សកម្ម ច្នៃប្រឌិត ក៏ដូចជាលទ្ធផលដែលសម្រេចបានដើម្បីជំនះពុះពារ លើការលំបាក អនុវត្តន៍យ៉ាងខ្លាំងក្លាកម្មវិធី ផែនការ និងភារកិច្ចទាំងអស់ដែលត្រូវបានដាក់ចេញ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានលើកឡើងយ៉ាងច្បាស់ថា ចាំបាច់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ ធ្វើអោយទំនាក់ទំនងជាមួយប្រទេសផ្សេងៗកាន់តែស៊ីជំរៅ ជំរុញខ្លាំងកិច្ចការបរទេសពហុភាគីបន្ថែមទៀត សំដៅលើកកំពស់ឋានៈនិងតួនាទី​របស់​វៀតណាម​លើឆាកអន្តរជាតិ ព្រមទាំងរួមចំណែករក្សាយ៉ាងរឹងមាំបរិយាកាសសន្តិភាពនិងស្ថិរភាព ដើម្បីអភិវឌ្ឍន៍ ផង​ដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top