ក្នុងជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតបន្ទាប់នោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសម្ដែងនូវជំនឿជាក់ថា ជាមួយនឹងបទពិសោធន៍ សមត្ថភាពនិងការយល់ដឹងអំពីវៀតណាម ឯកអគ្គរដ្ឋទូតគ្រប់រូប នឹងសម្រេចយ៉ាងល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ដែលធ្វើស្ពានតភ្ជាប់ រួមចំណែកទៅក្នុងការពូនជ្រុំនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាព សហប្រតិបតិ្តការរវាងវៀតណាមជាមួយប្រទេសរបស់បណ្ដាឯកអគ្គរដ្ឋទូត។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (នៅកណ្ដាល) ជាមួយបណ្ដាឯកអគ្គរដ្ឋទូត (រូបថត៖ TTXVN) |
ព្រឹកថ្ងៃទី២៧កុម្ភៈ នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិង ពេញសមត្ថភាពនៃប្រទេសចំនួន៧រួមមានកម្ពុជា ស្វីស វេណេហ្ស៊ុយ អេឡា ក្រិក លុចសំបួរ ប៉ារ៉ាហ្គាយ និងហ្ស៊កដានី បានមកជូនសារតាំងចំពោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ក្នុងឱកាស ទទួលបេសកកម្មការទូតនៅវៀតណាម។
ក្នុងជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតបន្ទាប់នោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសម្ដែងនូវជំនឿជាក់ថា ជាមួយនឹងបទពិសោធន៍ សមត្ថភាពនិងការយល់ដឹងអំពីវៀតណាម ឯកអគ្គរដ្ឋទូតគ្រប់រូបនឹងសម្រេចយ៉ាងល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូនដែលធ្វើស្ពានតភ្ជាប់ រួមចំណែកទៅក្នុងការពូនជ្រុំនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាព សហប្រតិបតិ្តការរវាងវៀតណាមជាមួយប្រទេសរបស់បណ្ដាឯកអគ្គរដ្ឋទូត។ លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលបង្កគ្រប់លក្ខណៈងាយស្រួល ដើម្បីបណ្ដាឯកអគ្គរដ្ឋទូតអាចសម្រេចភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រពៃ ព្រមទាំងសង្ឃឹមថា អាណត្តិបេសកកម្មនៅ វៀតណាមនឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះឯកអគ្គរដ្ឋទូតម្នាក់ៗ ក៏ដូចជាទំនាក់ទំនងរវាង វៀតណាមជាមួយប្រទេសរបស់បណ្ដាឯកអគ្គរដ្ឋទូតនឹងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម