• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាហាណូយ

នាថ្ងៃទី៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ)។

រូបថតឧទាហរណ៍៖ VOV

វៀតណាមបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសទីពីរនៅលើពិភពលោក ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយ បន្ទាប់ពីប្រទេសកាតា។

ការដែលប្រទេសវៀតណាមបានសម្រេចនីតិវិធីផ្តល់សច្ចាប័នយ៉ាងឆាប់រហ័ស​ ហើយក្លាយសមាជិកផ្លូវការនៃអនុសញ្ញាហាណូយ បានបង្ហាញពីការសន្យាដ៏មុតមាំនិងខ្ជាប់ខ្ជយនរបស់ វៀតណាមក្នុងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងពហុភាគីនិយម។

អនុសញ្ញាហាណូយ គឺជាមូលដ្ឋានផ្លូវច្បាប់អន្តរជាតិដ៏សំខាន់មួយ ដើម្បីជួយវៀតណាមបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ រកឃើញ ស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយបំពេញតាមតម្រូវការធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) ត្រូវបានបើកឱ្យចុះហត្ថលេខានៅទីក្រុងហាណូយ កាលពីខែតុលា ឆ្នាំ២០២៥។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីរៀបចំប្រកបដោយជោគជ័យនូវពិធីបើកឲ្យចុះហត្ថលេខា នៅទីក្រុងហាណូយ ក្នុងខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់មកពីប្រទេសនិងអង្គការអន្តរជាតិជាង ១១០ ក្នុងនោះមានប្រទេសចំនួន ៧២ បានចុះហត្ថលេខាជាផ្លូវការលើអនុសញ្ញានេះ។

តាម​/vovworld.vn/km-KH

សហរដ្ឋអាមេរិកពិចារណាដកទ័ពចេញពីប្រទេសណាតូមួយចំនួន ដែលមិនគាំទ្រអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់

សហរដ្ឋអាមេរិកពិចារណាដកទ័ពចេញពីប្រទេសណាតូមួយចំនួន ដែលមិនគាំទ្រអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើផែនកា​រដាក់ទណ្ឌកម្មលើ​សមាជិកជាច្រើននៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា មិនបានគាំទ្រសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងជម្លោះជាមួយអ៊ីរ៉ង់។

Top