ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម កាន់តំណែងជាប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ
នៅក្នុងសេចក្តីសម្រេចលេខ ១៩៨ ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ការិយាល័យនយោបាយបានសម្រេចបង្កើតគណៈកម្មាធិការមជ្ឈិមដឹកនាំកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ។ គណៈ កម្មាធិការមជ្ឈិមដឹកនាំកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ (ហៅកាត់ថាគណៈកម្មាធិការដឹកនាំ) មានសមាជិកចំនួន ៣៧ រូប។ អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម កាន់តំណែងការជាប្រធានគណៈកម្មាធិការដឹកនាំ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក ឡេ មិញហ៊ឹង ធ្វើជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ។ អនុប្រធានគណៈកម្មាធិការដឹកនាំរួមមាន៖ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា; លោក ត្រឹន កឹមទូ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិម។ លោក ឡេ ហយទ្រុង រដ្ឋមន្ត្រីក្រសួងការបរទេស ធ្វើការជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ៕





