• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​អនុគណៈកម្មាធិការ​ទទួលបន្ទុករៀបចំ​ឯកសារមហាសន្និបាត​​លើក​ទី១៣ ​របស់បក្ស​


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

នាព្រឹក​ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២០ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការទទួលបបន្ទុករៀបចំឯកសារមហាសន្និបាតលើកទី ១៣ ​របស់​បក្ស ដើម្បីផ្តល់មតិទៅលើសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស  មុន​នឹង​ដាក់​ជូន​ទៅ​ការិយាល័យនយោបាយដើម្បីពិចារណានិងអនុម័ត។

ចូល​រួមក្នុងកិច្ចប្រជុំនេះ មានវត្តមានសមាជិកនៃអនុគណៈកម្មាធិការដូចជា៖ សមាជិក​ការិយាល័យ​នយោបាយ​ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc; សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា លោក​ស្រី​ Nguyen Thi Kim Ngan រួមទាំង សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈឹមបក្ស ថ្នាក់ដឹក​នាំ​គណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈឹមនានា ក៏ដូចជាក្រុមចងក្រងឯកសារផងដែរ។

អញ្ជើញ​ថ្លែង​សន្និដ្ឋាននៅកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងជា​ប្រធាន​អនុគណៈ​កម្មាធិការឯកសារ បានស្នើឱ្យក្រុមចងក្រងឯកសារ បន្តបំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍ ដាក់បញ្ជូន​ទៅការិយាល័យនយោបាយ។  ទន្ទឹមនឹងនេះ បន្តផ្ទៀងស្តាប់​និ​ង​យក​ចិត្ត​ទុកដាក់​លើមតិ​យោបល់​ទាំង​ឡាយ ដើម្បីពិចារណា និងបំពេញបន្ថែមលើសេចក្តី​ព្រាងឯកសារទាំង​នេះ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងសៅប៉ូឡូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយបណ្ដាសហគ្រាសប្រេស៊ីល អំពីកិច្ចសហប្រតិបត្តិការ វិនិយោគ ការតភ្ជាប់អាជីវកម្ម ហើយរួមគ្នាបង្កើតតម្លៃ និងកម្លាំងចលករថ្មីសម្រាប់ កំណើន តាមនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ទាំងគុណ ភាព និងវិសាលភាពនាពេលខាងមុខ។

Top