• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ កិច្ចការបរទេសការពារជាតិត្រូវតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀត

ថ្លែងសុន្ទរកថាដឹកនាំកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិម ផ្តោតលើការដឹកនាំការអនុវត្តដំណោះស្រាយនានា ដោយប្តេជ្ញាចិត្តសម្រេចគោលដៅ និងភារកិច្ចទាំងអស់នៃឆ្នាំ២០២៦ ជាមួយនឹងលទ្ធផលខ្ពស់បំផុត។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិមអាណត្តិ ២០២៥-២០៣០ បានបើកកិច្ចប្រជុំលើកទីបី ដើម្បីវាយតម្លៃអំពីលទ្ធផលនៃការដឹកនាំក្នុងការអនុវត្តភារកិច្ចយោធា និងការពារជាតិក្នុងត្រីមាសទីបី និងទិសដៅសម្រាប់ត្រីមាសទី បួននៃឆ្នាំ ២០២៦។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញដឹកនាំកិច្ចប្រជុំ។

ថ្លែងសុន្ទរកថាដឹកនាំកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ​លោក តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិម ផ្តោតលើការដឹកនាំការអនុវត្តដំណោះស្រាយនានា ដោយ​ប្តេជ្ញាចិត្តសម្រេចគោលដៅ និងភារកិច្ចទាំងអស់នៃឆ្នាំ២០២៦ ជាមួយនឹងលទ្ធផលខ្ពស់បំផុត។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្ដូរថ្មី ការលើកកំពស់ប្រសិទ្ធភាពនៃដំណោះស្រាយ ដើម្បីកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ កសាងគណៈកម្មាធិការបក្សកងទ័ពដ៏ស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ; បំពេញឲ្យបានល្អនូវការងារអប់រំនយោបាយ មនោគមវិជ្ជា និងបង្កើនឫទ្ធានុភាពនយោបាយ។ បន្តអនុវត្តន៍បានល្អនូវការងារគោលនយោបាយ និងចលនាមហាជន ជាពិសេសពន្លឿនការអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់សម្រាប់ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" ជាមួយនឹងលទ្ធផលលឿនបំផុត មានប្រសិទ្ធភាពខ្ពស់បំផុត និងសុវត្ថិភាពបំផុតផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ TTXVN)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម ក៏បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ការងារធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ ត្រូវតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀត។ ជាពិសេស រៀបចំឲ្យបានជោគជ័យនូវពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទីបីឆ្នាំ ២០២៦ តាមនោះរួមចំណែកដល់ការផ្សព្វផ្សាយ លើកកម្ពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់កងទ័ពប្រជាជន និងប្រទេសវៀតណាម; សម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋាននានា ដើម្បីអនុវត្តន៍ភារកិច្ចដែលបម្រើដល់កិច្ចប្រជុំកំពូល APEC ២០២៧ ប្រកបដោយប្រសិទ្ធភាព៕

តាម​ vovworld.vn/km-KH

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រចាំឆ្នាំលើកទី ៣១ នៃវេទិកាមូលបត្រអាស៊ី

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រចាំឆ្នាំលើកទី ៣១ នៃវេទិកាមូលបត្រអាស៊ី

សន្និសីទប្រចាំឆ្នាំលើកទី ៣១ នៃវេទិកាមូលបត្រអាស៊ី (ASF AGM ៣១) បាន​ ប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុជាច្រើននៅក្នុងតំបន់។

Top