• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក

នៅរសៀលថ្ងៃទី ២១ ខែតុលា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្សប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Copenhagen បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រដាណឺម៉ាក ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែតុលា ប្រកបដោយជោគជ័យ ហើយនឹងបន្តដំណើរទស្សនកិច្ចផ្លូវការទៅកាន់សហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងដាណឺម៉ាក ដោយកំណត់ការផ្លាស់ប្តូរថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាវិស័យអាទិភាព។

ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ចវិលជុំ ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជា បង្កើនការសម្របសម្រួលនៅវេទិកាពហុភាគី។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រ Frederik X បានប្រគល់ជូនគ្រឿងឥស្សរិយយសដំរី ដល់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ប្រទេសដាណឺម៉ាក ប្រគល់ជូនសមាជិករាជវង្ស និងប្រមុខរដ្ឋបរទេស៕

តាម​ vovworld.vn/km-KH/

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top