• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើ​ជាអធិបតី​កិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម

គណៈកម្មាធិការយោធាមជ្ឈិម ផ្តោតសំខាន់លើការដឹកនាំកងទ័ពទាំងមូល ក្តាប់ជាប់សភាពការណ៍យ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យបានទាន់ពេលវេលានូវដំណោះស្រាយដើម្បីធ្វើចំណាត់ការលើករណីនានា ទាំងស្ថានភាពផ្លូវអាកាស ផ្លូវសមុទ្រ ព្រំដែន និងផ្ទៃក្នុង។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម។ រូបថត៖ VNA 

នាថ្ងៃទី ៣ កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិម បានរៀបចំកិច្ចប្រជុំលើកទី ៦ អាណត្តិ ២០២០-២០២៥ ដើម្បីវាយតំលៃលទ្ធផលដឹកនាំអនុវត្តន៍ភារកិច្ចយោធា ការពារជាតិ និងកសាងគណៈកម្មាធិការបក្សកងទ័ពក្នុងឆមាសទី ១ ឆ្នាំ ២០២៣; អនុវត្តន៍ភារកិច្ចសំខាន់ៗក្នុងឆមាសទី ២ ឆ្នាំ ២០២៣។ អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានក្រើនរំលឹកថា គណៈកម្មាធិការយោធាមជ្ឈិម ផ្តោតសំខាន់លើការដឹកនាំកងទ័ពទាំងមូល ក្តាប់ជាប់សភាពការណ៍យ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យបានទាន់ពេលវេលានូវដំណោះស្រាយដើម្បីធ្វើចំណាត់ការលើករណីនានា ទាំងស្ថានភាពផ្លូវអាកាស ផ្លូវសមុទ្រ ព្រំដែន និងផ្ទៃក្នុង។  កងទ័ពទាំងមូល បន្តម្ចាស់ការយុទ្ធសាស្ត្រ សិក្សាស្រាវជ្រាវយ៉ាងសកម្ម ធ្វើជាសេនាធិការជូនបក្ស រដ្ឋដើម្បីចេញផ្សាយច្បាប់ស្តីពីយោធា ការពារជាតិ ការពាមាតុភូមិ។ លោកអគ្គលេខាបក្សបានស្នើឲ្យកងទ័ពលើកកម្ពស់គុណភាពហ្វឹកហ្វឺន សមត្ថភាពប្រយុទ្ធ ធ្វើជាមូលដ្ឋានស្នូលក្នុងការកសាងខឿនការពារជាតិប្រជាជនទាំងមូលយ៉ាងរឹងមាំ។ ដល់ឆ្នាំ២០២៥ កសាងកងទ័ពខ្លាំងមាំមួនតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សដែលបានកំណត់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top