• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ

នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ​និស្ត​វៀត​ណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសវនាការជាមួយគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹម​រណសិរ្សឡាវកសាងប្រទេសជាតិដឹកនាំដោយសមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្សឡាវកសាងប្រទេសជាតិលោក Saysomphone Phomvihane ដែលកំពុងបំពេញទស្សនកិច្ច នៅ​វៀត​ណាម​។

អគ្គលេខាបក្សលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញទទួលជួបគណៈប្រតិភូនៃ គណៈកម្មាធិការមជ្ឈឹមរ
ណសិរ្សឡាវកសាងប្រទេសជាតិលោក Saysomphone Phomvihane (រូបថត៖ VOV)


ថ្លែងមតិក្នុងជំនួប នេះ អគ្គលេខាបក្សលោក Nguyen Phu Trong មានគោលបំណងថា គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាម និងរណសិរ្សឡាវកសាងប្រទេសជាតិ បន្តសហការគ្នាយ៉ាងសកម្ម បង្កើនការផ្លាស់ប្ដូរគ្នា​ទៅវិញទៅមកនូវមេរៀនបទពិសោធន៍ស្ដីពីកិច្ចការចលនាប្រជាជននៃបក្សនីមួយៗ បណ្ដុះបណ្ដាលកម្មាភិ​បាល​​ ឃោសនាអប់រំប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរ ពិសេសគឺជំនាន់វ័យក្មេងអំពីទំនាក់ទំណងប្រពៃណីពិសេសរវាងវៀតណាមនិងឡាវ។

រីឯខ្លួនវិញ លោក Saysomphone Phomvihane បានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវនឹងធ្វើអស់ពីកម្លាំងការ​យចិត្តដើម្បីរួមជាមួយវៀតណាមរក្សានិងពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ-វៀតណាមឲ្យមានការអភិវឌ្ឍឡើងកម្ពស់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការ​និងវឌ្ឍនភាពនៅតំបន់និងលើពិភពលោក។

នាថ្ងៃដដែលគណៈប្រតិភូគណៈកម្មាធិការចលនាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយប្រធានគណៈ​កម្មាធិការ​ចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានជួបចរចាជាមួយគណៈប្រតិភូនៃគណៈ​កម្មាធិការមជ្ឈឹម​រណសិរ្សឡាវកសាងប្រទេសជាតិ។ នៅទីនេះ ភាគីទាំងពីរបានអះអាងថា នឹងសហការយ៉ាងសកម្មដើម្បី​អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងបក្សទាំងពីរ និងកិច្ចព្រម​​ព្រៀងសហប្រតិបតិ្តការរវាងស្ថាប័នទាំងពីរក្នុងដំណាក់កាល២០១៦-២០២០ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top