• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួល​ជួប​សន្ទនា​ជាមួយ​អគ្គនាយិកា​រមូល​និធិ​រូបីយ​ប័ណ្ណ​អន្តរជាតិ​

នារសៀលថ្ងៃទី១៨ ខែ​មិនា ឆ្នាំ​២០១៦​ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម​អគ្គលេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​ លោក Nguyen Phu Trong បាន ទទួលជួបសន្ទនា​ជាមួយ​លោក​ស្រី Christine Lagarde អគ្គនាយិកា​រមូលនិធិ រូបីយ​ប័ណ្ណអន្តរជាតិ (IMF)​ ដែលកំពុងបំពេញទស្សនកិច្ច​នៅវៀត​ណាម។ នៅទី នេះ លោក Nguyen Phu Trong បានសំដែងក្ដីសប្បាយ​រីករាយចំពោះការ អភិវឌ្ឍន៍​និងកិច្ច​សហប្រតិបតិ្ត​ការ​កាន់​តែ​ជាក់ស្ដែង និងមានប្រសិទ្ធិភាពរវាងវៀតណាមជាមួយ IMF ជាពិសេសលើវិស័យ​​ពិគ្រោះយោបល់​នយោបាយ​ លើក កំពស់គុណភាពប្រភពធនធានមនុស្សនិង​សមត្ថភាព​គ្រប់គ្រង រួមចំណែកយ៉ាង សកម្ម​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម និងធ្វើសមាហរណកម្មអន្តរជាតិ របស់វៀតណាម។


អគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គនាយិការ IMF លោកស្រី Christine Lagarde

រីឯខ្លួនវិញ លោក​ស្រី Christine Largarde បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ដែល​វៀត​ណាម ទទួលបាន​ជាពិសេសគឺការរក្សាស្ថិរ​ភាពម៉ាក្រូសេដ្ឋកិច្ច អត់ធ្មត់អតិផរណា ផ្សព្វផ្សាយ​និង​លើក​កំពស់​គុណភាព​អប់រំ​ព្រមទាំង​ ជំរុញកំណើនលើគ្រប់វិស័យនិងប្រកបដោយនិរន្តរភាព។ លោកស្រីអគ្គ​នាយិការ IMF ក៏បានអះអាង​នូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះទិសដៅអភិវឌ្ឍន៍និង​ភារកិច្ច​ស្នូល​ដែល​វៀត​ណាម ដាក់​ចេញនា​ពេលខាង​មុខ ហើយ​សំដែង​ជំនឿជាក់​ថា វៀតណាម​នឹងបន្ត​ជំរុញខ្លាំង​ការកែទម្រង់​លើគ្រប់​វិស័យ ជា​ពិសេសគឺប្រព័ន្ធ​ធនាគារ អង្គភាពអាជីវកម្មរដ្ឋ បរិយាកាស​អាជីវកម្ម​ហើយ​សំរេច​គោល​ដៅ​ទាំង​អស់ដែលបាន​ដាក់ចេញ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងរយៈពេលយូរអង្វែង៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top