ព័ត៌មាន
អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំ APPF ២៦
នៅទីនេះ អគ្គលេខាលោក Nguyen Phu Trong អះអាងថាវៀតណាម នឹងបន្តរក្សាគោលមាគ៌ាសន្តិភាព ឯករាជ្យ សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ ជាមិត្តរបស់ប្រទេសទាំងអស់និងជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំ
APPF ២៦ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានគណៈប្រតិភូនានាដែលមកចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៦ (APPF ២៦)។
នៅទីនេះ អគ្គលេខាលោក Nguyen Phu Trong អះអាងថា វៀតណាមនឹងបន្តរក្សាគោលមាគ៌ាសន្តិភាព ឯករាជ្យ សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ ជាមិត្តរបស់ប្រទេសទាំងអស់និងជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ លោកអគ្គលេខាបានថ្លែងអំណរគុណជូនចំពោះបណ្ដាសភា រដ្ឋាភិបាលនិងប្រជាជននៃប្រទេសនានា ដែលបានគាំទ្រ ជួយឧបត្ថម្ភ សហការប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងសំដែងគោលបំណងបន្តបង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសទាំងឡាយនាពេលខាងមុខផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម