• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong៖ ពង្រីកជាអតិបរមានូវសក្តានុពល និងឧត្តមភាពលេចធ្លោនៃតំបន់ដីសណ្តទន្លេក្រហម

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នមជ្ឈិមនានាចាំបាច់ត្រូវបង្កើនការសម្របសម្រួលជាមួយខេត្ត ក្រុងនានាក្នុងតំបន់ ដើម្បីកសាង សុក្រិត ចេញផ្សាយ និងអនុវត្តន៍ច្បាប់គោលនយោបាយអាទិភាព សម្រាប់តំបន់ ឲ្យបានឆាប់ៗ។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញថ្លែងមតិ។

នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញដឹកនាំសន្និសីទទូទាំងប្រទេស ដើម្បីជ្រួតជ្រាប និងអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយនីតិកាលទី ១៣ ស្តីពី "ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ សន្តិសុខនៅតំបន់ដីសណ្ដទន្លេក្រហម ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥"។ អញ្ជើញចូលរួមសន្និសីទនេះមានវត្តមានប្រធានរដ្ឋលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh។

អញ្ជើញថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ក្រោយរយៈពេល ១៧ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយនីតិកាលទី ៩ និងទី ១១ មក គណៈកម្មាធិការបក្ស អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងប្រជាជនក្នុងតំបន់ដីសណ្ដទន្លេក្រហមបានពង្រីកប្រពៃណីវប្បធម៌ដ៏ល្អប្រពៃ បដិវត្តន៍ វីរភាពដ៏រុងរឿង និងសក្តានុពល ឧត្តមភាពលេចធ្លោ ជាពិសេសគឺប្រភពធនធានមនុស្ស ជំនះពុះពារលើការលំបាកសាកល្បងជាច្រើន ខិតខំប្រឹងប្រែងសម្រេចបានលទ្ធផល និងសមិទ្ធិផលដ៏សំខាន់ៗជាច្រើន៖ “មហាសន្និបាតលើកទី ១៣ របស់បក្សបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ វៀតណាមក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; ដល់ឆ្នាំ ២០៤៥ វៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ប្រាក់ចំណូលខ្ពស់។ ទន្ទឹមនឹងនេះ តម្រង់ទិសដៅអភិវឌ្ឍន៍តំបន់តាមទិស៖ ទាញយកឲ្យបានល្អជាង និងពង្រីកឧត្តមភាពរបស់តំបន់ឲ្យបានល្អបំផុតអំពីហេដ្ឋារចនាសម្ព័ន្ធ លក្ខខ័ណ្ឌធម្មជាតិ ទីតាំងភូមិសាស្ត្រសេដ្ឋកិច្ច-នយោបាយ ប្រភពធនធានមនុស្ស និងបង្កើនកិច្ចសហប្រតិបត្តិការតំបន់ អន្តរតំបន់ ដើម្បីចូលរួមខ្សែសង្វាក់តម្លៃសកល បង្កើតការអភិវឌ្ឍថ្មីៗ រួមចំណែកបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា មានលក្ខណៈទម្លុះទម្លាយក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខនៅតំបន់ដីសណ្ដទន្លេក្រហម និងទូទាំងប្រទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ”។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នមជ្ឈិមនានាចាំបាច់ត្រូវបង្កើនការសម្របសម្រួលជាមួយខេត្ត ក្រុងនានាក្នុងតំបន់ ដើម្បីកសាង សុក្រិត ចេញផ្សាយ និងអនុវត្តន៍ច្បាប់គោលនយោបាយអាទិភាព សម្រាប់តំបន់ ឲ្យបាន​ឆាប់ៗផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top