• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក តូ ឡឹមអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការនៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាព្រឹកថ្ងៃទី១០ ខែមីនានេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី ៣០ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម (១៩៩៥-២០២៥) និងអញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយសំខាន់ នៅទីនោះ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ VNA)

នៅក្នុងសុន្ទរកថា  អញ្ជើញលើកឡើងពីអនាគតរបស់អាស៊ាន លោកអគ្គលេខាបក្សជឿជាក់ថា អាស៊ានពិតជានឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងក្លាយជាមហាសេដ្ឋកិច្ចធំទី ៤ របស់ពិភពលោកនៅឆ្នាំ ២០៣០ ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលនៃបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ ជាមួយនឹងសេដ្ឋកិច្ចឌីជីថលរបស់អាស៊ានកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយគ្រោងនឹងឈានដល់កម្រិត ១ ពាន់ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ យ៉ាងណាមិញ នៅចំពោះមុខបម្រែបម្រួលយ៉ាងស្មុគ្រស្មាញនាពេលបច្ចុប្បន្ននេះ ដើម្បីអះអាងគោលជំហរនិងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន លោកអគ្គលេខាបក្សតូ ឡឹមបានសង្កត់ធ្ងន់ថា អាស៊ានត្រូវការធានាស្វ័យភាព និងបង្កើនការឯកភាព ដោយចាត់ទុកថា នេះជាកត្តាសម្រេចចិត្តក្នុងការឆ្លើយតបទៅនឹងសម្ពាធពីខាងក្រៅ  រក្សាសំឡេងឯករាជ្យ និងតុល្យភាព។ លោកអគ្គលេខាបក្ស តូ ឡឹម មានប្រសាសន៍ថា៖ “អាស៊ានចាំបាច់ត្រូវបង្កើនការឯកភាពគ្នាតាមរយៈការពិគ្រោះយោបល់ ការសន្ទនា ដោយរួមបញ្ចូលផលប្រយោជន៍រវាងសមាជិក បង្កើនការយល់ដឹងសហគមន៍ និងមានភាពវិជ្ជមានជាង ពីប្រទេសសមាជិកនីមួយៗ ក្នុងការស្វែងរកភាគបែងរួមអំពីផលប្រយោជន៍ អត្តសញ្ញាណ និងតម្លៃអាស៊ាន”។

ក្រឡេកទៅមើលដំណើររយៈពេល ៣០ ឆ្នាំរបស់វៀតណាមក្នុងការចូលជាសមាជិកអាស៊ាន លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងសារជាថ្មីថា វៀតណាមនឹងបន្តរួមដៃជាមួយបណ្តាប្រទេសអាស៊ានដើម្បីសម្រេចបាននូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់អាស៊ាន ផ្សព្វផ្សាយរឿងរ៉ាវជោគជ័យរបស់អាស៊ាន ដូច្នេះអាស៊ានបន្តក្លាយជាគំរូជោគជ័យនៃការតភ្ជាប់ នាំមកនូវទំនុកចិត្ត និងកម្លាំងចិត្តសម្រាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៅគ្រប់កន្លែងលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top