• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការអាស៊ានជឿជាក់លើតួនាទីដឹកនាំរបស់ម៉ាឡេស៊ីក្នុងអណត្តិប្រធានឆ្នាំ ២០២៥

នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយតំណាងអចិន្ត្រៃយ៍របស់ម៉ាឡេស៊ីប្រចាំអាស៊ាន លោក ឯកអគ្គរដ្ឋទូត Datin Sarah Al Bakri Devadason នៅទីស្នាក់ការអាស៊ានក្នុងរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំបានផ្តោតការពិភាក្សាលើអាទិភាពរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២៥ រួមទាំងដំណើរការចូលជាសមាជិករបស់ទីម័រឡេស្តេ និងបញ្ហាសំខាន់ៗផ្សេងទៀតក្នុងតំបន់។ ម៉ាឡេស៊ីបានកំណត់អទិភាពសំខាន់មួយចំនួនក្នុងអាណត្តិនេះ រួមទាំងការពង្រឹងមជ្ឈភាពរបស់អាស៊ាន ការលើកកម្ពស់ទំនុកចិត្តតាមរយៈការសន្ទនា ការទូត និងសុច្ឆន្ទៈ ហើយទន្ទឹមនឹងនោះ ពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយប្រទេសក្រៅតំបន់។

លើសពីនេះ ប្រទេសម៉ាឡេស៊ីមានគោលបំណងបង្កើនពាណិជ្ជកម្ម និងវិនិយោគក្នុងប្លុក លើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ប្រធានប្តូរវែនរបស់អាស៊ានបក៏នឹងផ្តោតលើភាពបរិយាប័ន្ននិងនិរន្តរភាព សំដៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ ធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកសាងសហគមន៍ក្នុងតំបន់ឱ្យកាន់តែខ្លាំងមាំមួន។

អគ្គលេខាធិការអាស៊ានបានបង្ហាញនូវជំនឿជឿជាក់លើតួនាទីដឹកនាំរបស់ប្រទេសម៉ាឡេស៊ី នៅឆ្នាំ ២០២៥ ក្នុងអាណត្តិទីប្រាំរបស់ប្រទេសនេះក្នុងនាមជាប្រធានអាស៊ាន។

ម៉ាឡេស៊ីបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ១៩៧៧ ១៩៩៧ ២០០៥ និង២០១៥។ ក្នុងអាណត្តិ ជាប្រធានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសនេះបានកំណត់ប្រធានបទ បរិយាប័ន្ន និងនិរន្តរភាពដោយមានផែនការរៀបចំកិច្ចប្រជុំនិងកម្មវិធីជាង ៣០០ពេញមួយឆ្នាំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top