នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយតំណាងអចិន្ត្រៃយ៍របស់ម៉ាឡេស៊ីប្រចាំអាស៊ាន លោក ឯកអគ្គរដ្ឋទូត Datin Sarah Al Bakri Devadason នៅទីស្នាក់ការអាស៊ានក្នុងរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំបានផ្តោតការពិភាក្សាលើអាទិភាពរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២៥ រួមទាំងដំណើរការចូលជាសមាជិករបស់ទីម័រឡេស្តេ និងបញ្ហាសំខាន់ៗផ្សេងទៀតក្នុងតំបន់។ ម៉ាឡេស៊ីបានកំណត់អទិភាពសំខាន់មួយចំនួនក្នុងអាណត្តិនេះ រួមទាំងការពង្រឹងមជ្ឈភាពរបស់អាស៊ាន ការលើកកម្ពស់ទំនុកចិត្តតាមរយៈការសន្ទនា ការទូត និងសុច្ឆន្ទៈ ហើយទន្ទឹមនឹងនោះ ពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយប្រទេសក្រៅតំបន់។
លើសពីនេះ ប្រទេសម៉ាឡេស៊ីមានគោលបំណងបង្កើនពាណិជ្ជកម្ម និងវិនិយោគក្នុងប្លុក លើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ប្រធានប្តូរវែនរបស់អាស៊ានបក៏នឹងផ្តោតលើភាពបរិយាប័ន្ននិងនិរន្តរភាព សំដៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ ធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកសាងសហគមន៍ក្នុងតំបន់ឱ្យកាន់តែខ្លាំងមាំមួន។
អគ្គលេខាធិការអាស៊ានបានបង្ហាញនូវជំនឿជឿជាក់លើតួនាទីដឹកនាំរបស់ប្រទេសម៉ាឡេស៊ី នៅឆ្នាំ ២០២៥ ក្នុងអាណត្តិទីប្រាំរបស់ប្រទេសនេះក្នុងនាមជាប្រធានអាស៊ាន។
ម៉ាឡេស៊ីបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ១៩៧៧ ១៩៩៧ ២០០៥ និង២០១៥។ ក្នុងអាណត្តិ ជាប្រធានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសនេះបានកំណត់ប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព” ដោយមានផែនការរៀបចំកិច្ចប្រជុំនិងកម្មវិធីជាង ៣០០ពេញមួយឆ្នាំ៕