ពិធីបុណ្យព្រះនាងគង់ស៊ីអ៊ីម Ngu Hanh Son (ទីក្រុង Da Nang) ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ (ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែមីនា) ជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈ កីឡា ជំនឿ និងសាសនាជាង ៤០។
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យឆ្នាំនេះ នឹងមានពិធីសូត្រមន្តបួងសួងសុំឲ្យប្រទេសជាតិនិងប្រជាជនប្រកបដោយសុខសន្តិភាព វិបុលភាពជាតិ។ លោក Ta Tu Binh អនុប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Ngu Hanh Son អនុប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យព្រះនាងគង់ស៊ីអ៊ី Ngu Hanh Son ២០២៥ បានឲ្យដឹងថា៖ “យើងខ្ញុំបន្តរក្សានិងអភិវឌ្ឍបន្ថែមទៀតនូវលក្ខណៈអរិយធម៌នៃពិធីបុណ្យវប្បធម៌ និងប្រវត្តិសាស្ត្រ។ នេះជាខ្លឹមសារមួយរួមចំណែករក្សាការអភិវឌ្ឍពិធីបុណ្យប្រពៃណី ឈរលើមូលដ្ឋានបន្តអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ ក្នុងនោះមានបេតិកភណ្ឌ Ngu Hanh Son របស់ទីក្រុង Da Nang ផងដែរ”។
ជាពិសេស ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ មានសកម្មភាពដ៏មានអត្ថន័យចំនួនពីរគឺ៖ ការដើរធ្វើជើងដើម្បីសន្តិភាពដោយមានអ្នកចូលរួមជាង ៣០០ នាក់ តំណាងឲ្យស្ថាប័នទីក្រុង ស្ថានកុងស៊ុលបរទេសប្រចាំនៅទីក្រុង Da Nang និងកិច្ចពិភាក្សាស្តីពី "ឥទ្ធិពលនៃព្រះពុទ្ធសាសនាក្នុងបេតិកភណ្ឌឯកសារ Ma Nhai នៅរមណីដ្ឋាន Ngu Hanh Son”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo