• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសលិទ្ធិប្រឆាំង​ជនជាតិជ្វីហ្វលើ​គ្រប់ទម្រង់ទាំងអស់

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោស លិទ្ធិប្រឆាំងជនជាតិជ្វីហ្វ លើគ្រប់ទម្រង់ទាំងអស់ បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ១៤ ខែធ្នូ លើព្រឹត្តិការណ៍សហគមន៍របស់ជនជាតិជ្វីហ្វ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និងជិត ៣០ នាក់រងរបួស។

ក្នុងអទ្ថបទមួយនៅលើបណ្តាញសង្គម លោក Antonio Guterres បានសង្កត់ធ្ងន់ថា “បេះដូងរបស់ខ្ញុំ សូមចូលរួមរំលែកទុក្ខដល់សហគមន៍ជនជាតិជ្វីហ្វនៅជុំវិញពិភពលោកនៅថ្ងៃដំបូងនៃពិធីបុណ្យហានូកា - ពិធីបុណ្យមួយដែលប្រារព្ធអព្ភូតហេតុនៃសន្តិភាព និងជ័យជំនះនៃពន្លឺ ទៅលើភាពងងឹត”។

ហេតុការណ៍នេះបានកើតឡើងនៅលើឆ្នេរសមុទ្រ Bondi ក្នុងទីក្រុងស៊ីដនី។ អាជ្ញាធរស៊ីដនីចាត់ទុកថា នេះជាការវាយប្រហារភេរវកម្ម។ ក្នុងចំណោមជនរងគ្រោះមានមន្ត្រីប៉ូលីសចំនួន២នាក់។ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានកម្ទេច ខណៈដែលម្នាក់ទៀតត្រូវបានចាប់ខ្លួន។

នៅថ្ងៃទី ១៤ ខែធ្នូ អគ្គលេខាធិការ អ.ស.ប កំពុងមានវត្តមាននៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត ជាកន្លែងដែលលោកនឹងថ្លែងសុន្ទរកថាបើកវេទិកាពិភពលោកលើកទី ១១ នៃសហភាពអរិយធម៌អ.ស.ប (UNAOC)។ គំនិតផ្តួចផ្តើម UNAOC ត្រូវបានបង្កើតឡើងកាលពី ២០ ឆ្នាំមុន ដើម្បីលើកកម្ពស់ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមបណ្តាវប្បធម៌ និងសាសនា៕

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top