• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាន

នារសៀលថ្ងៃទី ១៥ ខែធ្នូ នៅតំបន់ពិសេស Phu Quoc ខេត្តអានយ៉ាង ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០លាន នៅអាកាសយានដ្ឋានអន្តរជាតិ Phu Quoc។

លោកស្រី Karolina Agnieszka Muskus ជនជាតិប៉ូឡូញជាភ្ញៀវទេសចរអន្តរជាតិទី ២០លានដែលមកវៀតណាមក្នុងឆ្នាំ២០២៥។ រូបថត៖ ត្រឹនកុងដាត/VNA

 

លោកស្រី Karolina Agnieszka Muskus ជនជាតិប៉ូឡូញ បានមកដល់ Phu Quoc វៀតណាមនារសៀលថ្ងៃទី ១៥ ខែធ្នូ តាមជើងហោះហើររបស់ LOT Polish Airlines គឺជាភ្ញៀវទេសចរអន្តរជាតិទី ២០លាន។

 ពិធីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននៅអាកាសយានដ្ឋានអន្តរជាតិ Phu Quoc។ រូបថត៖ ត្រឹនកុងដាត / VNA 

នេះជាលើកដំបូងក្នុងរយៈពេល ៦៥ ឆ្នាំនៃការបង្កើតនិងការអភិវឌ្ឍដែលទេសចរណ៍វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២០ លាននាក់ក្នុងមួយឆ្នាំ ដែលគូសសញ្ញាជំហានអភិវឌ្ឍថ្មីនៅក្នុងដំណើរការស្តារឡើងវិញ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងទីផ្សារទេសចរណ៍សកល ហើយបានបញ្ជាក់ពីឋានៈ កិត្យានុភាព និងគុណសម្បត្តិប្រកួតប្រជែងនៃទេសចរណ៍វៀតណាមលើទូទាំងពិភពលោក។

លោក Ho An Phong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ រូបថត៖ ត្រឹនកុងដាត / VNA

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Ho An Phong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ២០ លាននាក់ដែលមកកាន់វៀតណាម បានបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់ភ្ញៀវទេសចរអន្តរជាតិចំពោះប្រទេសវៀតណាមដែលមានសុវត្ថិភាព រួសរាយរាក់ទាក់ គួរឲ្យទាក់ទាញ និងមានបទពិសោធន៍ច្រើន។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅ Phu Quoc ដែលជាមជ្ឈមណ្ឌលរមណីយដ្ឋាន លេងកម្សាន្ត និងទទួលបទពិសោធន៍កោះសមុទ្រដ៏វិសេសវិសាលរបស់វៀតណាម។ នេះក៏ជាទីកន្លែងសម្រាប់រៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ ២០២៧ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top