• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គនាយករង IMF៖ វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចដំណើរការល្អបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

នេះជាការបញ្ជាក់របស់អគ្គនាយករងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Antoinette Sayeh ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារលើកដំបូងនៅវៀតណាម។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបលោកស្រី Antoinette Sayeh អគ្គនាយករង IMF ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក។ (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh, លោកស្រី Antoinette Sayeh បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសជំនះពុះពារលើដំណាក់កាលលំបាកក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ការស្តារឡើងវិញ និងការអភិវឌ្ឍដ៏ឆាប់រហ័សបន្ទាប់ពីជំងឺរាតត្បាត។ លោកស្រី Antoinette Sayeh បានវាយតម្លៃថា វៀតណាមនឹងបន្តរក្សាសន្ទុះកំណើនរបស់ខ្លួនជាមួយនឹងគោលនយោបាយសមស្របលើសារពើពន្ធ រូបិយវត្ថុ ការវិនិយោគសាធារណៈ ការគ្រប់គ្រងអតិផរណា ភាពបត់បែនក្នុងគោលនយោបាយអត្រាប្តូរប្រាក់។ល។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឲ្យដឹងថា នៅឆ្នាំ២០២៣ វៀតណាមនឹងដាក់ពង្រាយយ៉ាងខ្លាំងក្លា និងស៊ីសង្វាក់គ្នានូវដំណោះស្រាយ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើនសេដ្ឋកិច្ច និងធានានូវតុល្យភាព នៃសេដ្ឋកិច្ច; ផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចវិលជុំ ។ល។ ដោយមានសក្ដានុពលខ្លាំងខាងថាមពលកកើតឡើងវិញ វៀតណាមកំពុងទាញយកផលប្រយោជន៍ពីកាលានុវត្តភាព និងបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិផង និងរួមចំណែកដល់ការការពារបរិស្ថាន និងអេកូឡូស៊ីសកលផង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

Top