• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឡាវផ្ញើរសារអបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២៥) គណៈកម្មាធិ ការប្រតិបត្តិមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ ឡាវ បានផ្ញើសារអបអរសាទរដល់គណៈកម្មាធិ ការ ប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

សារអបអរសាទររបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃបក្សបដិវត្តន៍ប្រជាជនឡាវបានបញ្ជាក់ថា ជ័យជំនះនិងសមិទ្ធិផលដ៏ធំធេងនិងទូលំទូលាយនៃបដិវត្តន៍វៀតណាមគឺជាលទ្ធផលនៃការណែនាំ និងការដឹកនាំផ្ទាល់របស់លោកប្រធានហូជីមិញ។ បុព្វហេតុបដិវត្តន៍វៀតណាមក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមកបានបញ្ជាក់ពីការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់លោកប្រធានហូជីមិញ លើការកសាងបក្ស ការគ្រប់គ្រងរដ្ឋ សាមគ្គីភាព និងឯកភាពជាតិក្នុងនិងក្រៅប្រទេស ក្លាយជាសតិអារម្មណ៍ និងទ្រឹស្តីសមស្របសម្រាប់បដិវត្តន៍វៀតណាមរហូតមកដល់សព្វថ្ងៃនេះ។ សតិអារម្មណ៍ សីលធម៌បដិវត្តន៍ និងវិធីសាស្ត្របំពេញការងាររបស់លោកប្រធានហូជីមិញ បានក្លាយជាគំរូដ៏ភ្លឺស្វាង ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានមិនត្រឹមតែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាគំរូដ៏ភ្លឺស្វាងសម្រាប់ប្រជាជនដែលស្រឡាញ់សន្តិភាព ឯករាជ្យជាតិ និងវឌ្ឍនភាពសង្គមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top