អ្នកនាំពាក្យកងកម្លាំងការពារជនស៊ីវិលលោក Mahmoud Basal បានឲ្យដឹងថា មនុស្ស ៧ នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយសំដៅលើរថយន្តស៊ីវិលមួយគ្រឿង។ នៅក្នុងឧប្បត្តិហេតុមួយទៀត ការវាយប្រហារតាមអាកាសបានវាយប្រហារទៅលើអគារមួយកន្លែងក្នុងទីក្រុង Deir al-Balah បណ្តាលឲ្យជនជាតិប៉ាឡេស្ទីន៣នាក់ត្រូវស្លាប់។
យោងតាមស្ថិតិរបស់អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ចាប់តាំងពីជម្លោះ ហាម៉ាស់-អ៊ីស្រាអែលបានផ្ទុះឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់មានចំនួន ៥០.៩៤៤នាក់ និងជាង ១១៦.០០០ នាក់បានរងរបួស។ អ៊ីស្រាអែលបានកត់ត្រាការស្លាប់ប្រហែល ចំនួន ១.២០០ នាក់៕