ព័ត៌មាន

ហ្គាហ្សាបន្តរងការវាយប្រហារតាមអាកាស បណ្តាលឲ្យមនុស្សច្រើននាក់ត្រូវស្លាប់

នាថ្ងៃទី ១៣ ខែមេសា កងកម្លាំងការពារជនស៊ីវិលហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១០ នាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Deir al-Balah នៅកណ្តាលហ្គាហ្សាស្ទ្រីប។
បុគ្គលិកសង្គ្រោះស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើសង្កាត់ Shuja'iyya ភាគខាងកើតនៃទីក្រុងហ្គាហ្សា ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ (រូបថត៖ THX/TTXVN)

អ្នកនាំពាក្យកងកម្លាំងការពារជនស៊ីវិលលោក Mahmoud Basal បានឲ្យដឹងថា មនុស្ស ៧ នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយសំដៅលើរថយន្តស៊ីវិលមួយគ្រឿង។ នៅក្នុងឧប្បត្តិហេតុមួយទៀត ការវាយប្រហារតាមអាកាសបានវាយប្រហារទៅលើអគារមួយកន្លែងក្នុងទីក្រុង Deir al-Balah បណ្តាលឲ្យជនជាតិប៉ាឡេស្ទីន៣នាក់ត្រូវស្លាប់។

យោងតាមស្ថិតិរបស់អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ចាប់តាំងពីជម្លោះ ហាម៉ាស់-អ៊ីស្រាអែលបានផ្ទុះឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់មានចំនួន ៥០.៩៤៤នាក់ និងជាង ១១៦.០០០ នាក់បានរងរបួស។ អ៊ីស្រាអែលបានកត់ត្រាការស្លាប់ប្រហែល ចំនួន ១.២០០ នាក់៕


top