• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហុងកុង(ចិន) វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលមានអត្ថ​ប្រយោជន៍ទៅវិញទៅមក​ជាមួយវៀតណាម

នាព្រឹកថ្ងៃទី១ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបពិភាក្សាការងារជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក John Lee Ka-chiu ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបពិភាក្សាការងារជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក John Lee Ka-chiu។ រូបថត៖ VOV

លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើឲ្យភាគីទាំងពីរជំរុញ ធ្វើឲ្យស៊ីជម្រៅថែមទៀត និងលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ សេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ; ហិរញ្ញវត្ថុ ទេសចរណ៍ វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអនុវត្តច្បាប់ និងការការពារប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋបាលហុងកុង (ចិន) បន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់សហគមន៍ជនវៀតណាមនៅហុងកុង ក្នុងការរស់នៅ សិក្សារៀនសុត្រ និងធ្វើការប្រកបដោយស្ថិរភាព។

បញ្ចប់ជំនួបពិភាក្សា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang និងប្រធានតំបន់រដ្ឋបាលពិសេសហុងកុង(ចិន) លោក John Lee Ka-chiu បានអញ្ជើញធ្វើជាសាក្សីនៃពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងទីភ្នាក់ងារ និងអាជីវកម្មវៀតណាម និងហុងកុង(ចិន) លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិនិយោគ និងអាកាសចរណ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top