• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហាណូយ ដាណាំងបំផុសបុណ្យតេតដាំដើមឈើ

ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងឆ្នាំ២០២១នឹងដាំដើមឈើបានជាង៣០ម៉ឺនដើម ហើយដល់ឆ្នាំ២០៣០ ពលរដ្ឋហាណូយម្នាក់ៗនឹងដាំដើមឈើ ១ ដើម។

(រូបថត៖ baotainguyenmoitruong.vn)


នាព្រឹកថ្ងៃទី២១ កុម្ភៈ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីបំផុសបុណ្យតេតដាំដើមឈើឆ្នាំឆ្លូវត្រីស័ក២០២១ និង ជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើចំនួន១ពាន់លានដើមក្នុងដំណាក់កាល២០២១-២០២៥។ ថ្លែងនៅពិធីនេះ លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ការដាំដើមឈើតែងតែត្រូវបានរដ្ឋធានីហាណូយរៀបចំអនុវត្តជាប្រចាំ ដោយមានការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាជនគ្រប់ស្រទាប់។ ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២១នឹងដាំដើមឈើបានជាង៣០ម៉ឺនដើម ហើយដល់ឆ្នាំ២០៣០ ពលរដ្ឋហាណូយម្នាក់ៗនឹងដាំដើមឈើ១ដើម។

នាព្រឹកថ្ងៃដដែល នៅទីក្រុងដាណាំង ក៏បានប្រារព្ធធ្វើឡើងពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ២០២១ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងស៊ីដនី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងស៊ីដនី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី

នាយប់ថ្ងៃទី ៩ ខែសីហា (ម៉ោងក្នុងមូលដ្ឋាន) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Kingsford-Smith ក្នុងទីក្រុងស៊ីដនី រដ្ឋ New South Wales ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី។

Top