ព័ត៌មាន

ហាណូយ ដាណាំងបំផុសបុណ្យតេតដាំដើមឈើ

ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងឆ្នាំ២០២១នឹងដាំដើមឈើបានជាង៣០ម៉ឺនដើម ហើយដល់ឆ្នាំ២០៣០ ពលរដ្ឋហាណូយម្នាក់ៗនឹងដាំដើមឈើ ១ ដើម។

(រូបថត៖ baotainguyenmoitruong.vn)


នាព្រឹកថ្ងៃទី២១ កុម្ភៈ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីបំផុសបុណ្យតេតដាំដើមឈើឆ្នាំឆ្លូវត្រីស័ក២០២១ និង ជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើចំនួន១ពាន់លានដើមក្នុងដំណាក់កាល២០២១-២០២៥។ ថ្លែងនៅពិធីនេះ លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ការដាំដើមឈើតែងតែត្រូវបានរដ្ឋធានីហាណូយរៀបចំអនុវត្តជាប្រចាំ ដោយមានការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាជនគ្រប់ស្រទាប់។ ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២១នឹងដាំដើមឈើបានជាង៣០ម៉ឺនដើម ហើយដល់ឆ្នាំ២០៣០ ពលរដ្ឋហាណូយម្នាក់ៗនឹងដាំដើមឈើ១ដើម។

នាព្រឹកថ្ងៃដដែល នៅទីក្រុងដាណាំង ក៏បានប្រារព្ធធ្វើឡើងពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ២០២១ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top