• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហាណូយត្រូវបានលើកតម្កើងជាទីក្រុងឈានមុខគេលើពិភពលោកសម្រាប់ វិស្សមកាលរយៈពេលខ្លីក្នុងឆ្នាំ ២០២៣

ពានរង្វាន់ទីក្រុងឈានមុខគេលើពិភពលោកសម្រាប់វិស្សមកាល រយៈពេលខ្លីនេះ បានបញ្ជាក់សារជាថ្មីម្ដងទៀតពីសក្តានុពល និងការទាក់ទាញនៃផ្នែក ទេសចរណ៍របស់រដ្ឋធានីនៅលើផែនទីទេសចរណ៍ពិភពលោក។
ពិធីបុណ្យអាវផាយឆ្នាំ២០២៣។ រូបថត៖ VNP

 

កាលពីថ្ងៃទី ៤ ខែធ្នូ មន្ទីរទេសចរណ៍ហាណូយបានឲ្យដឹងថា៖ ទីក្រុងហាណូយ ទើបតែត្រូវបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក លើកតម្កើងជាទីក្រុងឈាន មុខគេលើពិភពលោកសម្រាប់វិស្សមកាលរយៈពេលខ្លីក្នុងឆ្នាំ ២០២៣។ ពិធីប្រគល់ ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) បានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ (អេមីរ៉ាត អារ៉ាប់រួម)។ នេះជាឆ្នាំទី២ជាប់ៗគ្នាដែលទីក្រុងហាណូយមានកិត្តិយសទទួលបានពានរង្វាន់នេះពី WTA។ ពានរង្វាន់ទីក្រុងឈានមុខគេលើពិភពលោកសម្រាប់វិស្សមកាល រយៈពេលខ្លីនេះ បានបញ្ជាក់សារជាថ្មីម្ដងទៀតពីសក្តានុពល និងការទាក់ទាញនៃផ្នែក ទេសចរណ៍របស់រដ្ឋធានីនៅលើផែនទីទេសចរណ៍ពិភពលោក។
ជាមួយនឹងពានរង្វាន់ដែលត្រូវបានគេប្រសិទ្ធនាមថា "Oscar នៃផ្នែកទេសចរណ៍ ពិភពលោក" រូបភាពនៃរដ្ឋធានីហាណូយត្រូវបានលើកតម្កើង ដោយបញ្ជាក់ពីឋានៈ ដ៏សំខាន់ និងរឹងមាំរបស់ខ្លួននៅលើផែនទីទេសចរណ៍ពិភពលោក។ ពានរង្វាន់នេះគឺជា សក្ខីភាពច្បាស់លាស់សម្រាប់ការខិតខំប្រឹងប្រែង ដើម្បីបង្កើតឡើងលទ្ធផលដែលផ្នែក ទេសចរណ៍របស់រដ្ឋធានីសម្រេចបាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top